(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ឲ្យដំណើរការ សេវាគាំពារផ្លូវច្បាប់ សម្រាប់ធុរជន កម្ពុជា-ថៃ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា តាមរយៈកិច្ចប្រឹងប្រែងជំរុញការអនុវត្តសេដ្ឋកិច្ចការទូត មានធុរជន និងពាណិជ្ជករថៃជាច្រើន បាននិងកំពុងចាប់អារម្មណ៍ទីផ្សារកម្ពុជា ហើយមានបំណងចូលទៅធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ទន្ទឹមគ្នានេះ ការនាំចេញពីកម្ពុជាមកថៃមានការកើន ឡើងគួរឲ្យកត់សម្គាល់។

ដើម្បីជួយសម្រួលដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ស្ថានទូតបាននិងកំពុង សហការជាមួយក្រុមហ៊ុនច្បាប់ iLAW Asia ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ និងសេវាគាំពារផ្នែកច្បាប់ ជូនដល់ធុរជនកម្ពុជា និងថៃ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៖