(សៀមរាប)៖​ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងភរិយា អមដំណើរដោយលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ឈឹម ម៉ា តំណាងរាស្រ្ត មណ្ឌលសៀមរាប និងលោកស្រី ពៅ សាវឿន តំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញចូលរួមជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅភូមិត្រពាំងសេះ សង្កាត់គោកចក​ ក្រុងសៀមរាប, នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦៕