(រតនគិរី)៖ លោក Nuttavudh PHOTISARO ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា និងលោកឧត្តមសេនីយ៍ឯក វ៉ា ភារម្យមានារង្សី ប្រធានគម្រោងព្រះរាជឧបត្ថម្ភ របស់ព្រះមហាក្សត្រថៃ បានដឹកនាំក្រុមមន្រ្តី និងថ្នាក់ដឹកនាំក្រសួងការបរទេស នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើដំណើររួមគ្នាតាមឧទ្ធម្ភាគចក្រ ចុះទៅពិនិត្យកន្លែង ដែលម្ចាស់ក្សត្រីថៃ មហាចក្រី ស៊ីរីនដន នឹងយាងទៅសម្ភោធមណ្ឌលសុខភាព ស្ថិតនៅស្រុកអូរជុំ ខេត្តរតនគិរី។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី បានឲ្យដឹងថា គណៈប្រតិភូថៃ និងតំណាងក្រសួងការបរទេសកម្ពុជា បានអញ្ជើញពិនិត្យទីតាំង សម្ភោធមណ្ឌលសុខភាពអូរជុំ ដែលជាជំនួយព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី ស៊ីរីនដន។

សូមបញ្ជាក់ថា ម្ចាស់ក្សត្រី ស៊ីរីនដន នឹងយាងមកទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ៕