(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី ទំហំ១១០មីល្លីម៉ែត្រ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក នៅតំបន់មួយចំនួនក្នុងសង្កាត់ព្រៃស នឹងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។

ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា៤ម៉ោង គឺចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់ និងអាចធ្វើឲ្យគុណភាពទឹកមានភាព ល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕

ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖