(ភ្នំពេញ)៖ បុរសជនជាតិចិន២នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Lexus470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2G-7929 ទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខូចខាតអស់ ប្រមាណ៤ដុំតាមផ្លូវកំណាត់ផ្លូវព្រះសីហនុ ជិតវត្តមហាមន្រ្តី ខណ្ឌ៧មករា នារាត្រីទី២៧ ខែមករា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ពីកន្លែងកើតហេតុថា ជនជាតិចិនទាំង២នាក់ ទំនងស្រវឹងផង បានបើករថយន្តពីទិសខាងកើត លុះមកដល់ជិតវត្តមហាមន្រ្តី ស្រាប់តែរេចង្កូតទៅបុកក្បាលថ្មបែងចែកទ្រូងផ្លូវបណ្តាលឲ្យ ផ្នែកខាងមុខរបស់រថយន្ត រងការខូចខាតយ៉ាងខ្លាំង និងក្បាលថ្មប្រមាណ៤ដុំ ក៏រងការខូចខាតដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យមើល និងទាក់ទងទៅការិយាល័យចរាចរណ៍មកស្ទូចរថយន្តយកទៅរក្សាទុក ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយ សងសំណងជូនរដ្ឋវិញ៕