(ចិន)៖ យោងតាមព័ត៌មានស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប្រធានាធិបតីចិន លោក Xi Jinping បានជួបពិភាក្សាការងារ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាម៉េរិក លោក John Kerry នៅទីក្រុងប៉េកាំង ខណៈ John Kerry បាននឹងកំពុងធ្វើដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសចិន។

នៅក្នុងជំនួបនៃថ្នាក់ដឹកនាំកំពូលនេះ លោក Xi បានលើកឡើងអំពី ការអភិវឌ្ឍន៍កម្រិតខ្ពស់ នៅក្នុងទំនាក់ទំនងរវាងចិន-សហរដ្ឋអាម៉េរិក នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។

លោក Xi បន្តថា ប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលគ្នា លើវិស័យជាច្រើន។ លោក Xi ក៏បានលើកឡើងផងដែរ អំពីការវិវឌ្ឍន៍នៃទំនាក់ទំនងទ្វេរភាគី យ៉ាងជិតស្និទ ដោយមិនត្រឹមតែផ្តល់ផលប្រយោជន៍ សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទៀត​ទទួលបាន ការប្រមើរមើល នៃសមាគមន៍អន្តរជាតិផងដែរ។

លោក Xi បានបញ្ជាក់ថា ចិន និងសហរដ្ឋអាម៉េរិក អាចធ្វើការចែកចាយបន្ថែមទៀត ទៅកាន់ពិភពលោក តាមរយៈការធ្វើការជិតស្និទជាមួយគ្នា។
នៅក្នុងជំនួបនេះ លោក Kerry បានបញ្ជាក់ថា ការទំនាក់ទំនងដ៏មានប្រសិទ្ធិភាព រវាងប្រទេសទាំងពីរ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចព្រមព្រៀងការផ្លាស់ប្តូរអាកាសធាតុនៅទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្តថា សហរដ្ឋអាម៉េរិក កំពុងស្វែងរកការឆ្ពោះទៅមុខ ដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេរភាគី និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ នៅក្នុងកិច្ចការអន្តរជាតិ៕