(ភ្នំពេញ)៖ ហាងកូពីមួយកន្លែង ផ្ទះលេខ1B ផ្លូវ105K ក្នុងសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចោរលួចកាត់សោម៉ូតូ រួចរត់គេចខ្លួនបាត់ស្រមោល។ ហេតការណ៍នេះ បានកើតឡើងនាម៉ោង១៖៤២រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ។

ជាមួយគ្នានេះ តាមរយៈបណ្ដាញព័ត៌មាន Fresh News ជនរងគ្រោះ ក៏សូមអំពាវនាវឲ្យសមត្ថកិច្ច ជួយតាមស្វែងជនល្មើស និងម៉ូតូរបស់ខ្លួន ដែលបានបាត់ផងដែរ ដើម្បីឲ្យជនល្មើសមកទទួលទោសតាមផ្លូវច្បាប់៕

ខាងក្រោមនេះ ជាវីដេអូសកម្មភាព របស់ជនល្មើសធ្វើសកម្មភាព លួចកាច់សោម៉ូតូ៖