(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហោះនូវវីដេអូនៃការច្រៀង និងលេងភ្លេងរបស់ចៅប្រុសស្រីសម្តេច បទ «ចម្ប៉ាបាត់ដំបង» ក្នុងឱកាសរៀបចំកម្មវិធីជួបជុំជាលក្ខណៈគ្រួសារ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏នៅតែបន្តជូនពរបងប្អូនជនរួមជាតិ សូមជួបតែសេចក្តីសុខចម្រើន ក្នុងឱកាសថ្ងៃឈប់សម្រាកហើយ ចេះការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ និងចៀសឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខសេចក្តីចម្រើន។ សូមខិតខំកុំឱ្យមានការឆ្លងកូវីត១៩ និងគ្រោះថ្នាក់ចរាចរនៅក្នុងឱកាសនៃការឈប់សម្រាកនាប៉ុន្មានថ្ងៃខាងមុខនេះ។ សូមស្តាប់កម្សាន្តនូវការច្រៀង និងលេងភ្លេងរបស់ចៅប្រុសចៅស្រីរបស់ខ្ញុំដែលពួកគេលេងឱ្យជីតាជីដូនសប្បាយចិត្ត»