(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបញ្ចប់សំណុំរឿងប្រឆាំង អោ អាន ហើយ នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ។

បន្ទាប់ពីមាន «បណ្ដឹងសាទុក្ខជាបន្ទាន់ប្រឆាំងនឹងការរំលត់ជាធរមាននៃសំណុំរឿង ០០៤/២ អង្គជំនុំជម្រះសាលាដំបូង» របស់សហព្រះរាជអាជ្ញាអន្តរជាតិ អង្គជំនុំជម្រះតុលាការកំពូលបានដោះស្រាយទឡឺករណ៍ នានារបស់សហព្រះរាជអាជ្ញាអន្តរជាតិ នៅក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ។

អង្គជំនុំជម្រះតុលាការកំពូល បាន ពិចារណាឃើញថា៖ «បើទោះបីជាមានការឯកភាពគ្នា ពាក់ព័ន្ធនឹងចំនួនជនរងគ្រោះជាច្រើន នៅក្នុងភូមិភាគកណ្ដាល» នៃកម្ពុជាប្រជាធិបតេយ្យក៏ដោយ ក៏ពុំមានការឯកភាពគ្នាឡើយ បន្ទាប់ពីរយៈពេលដប់បីឆ្នាំនៃកិច្ចស៊ើបសួរដែលថា អោ អាន ស្ថិតក្នុងយុត្តាធិការរបស់ [អ.វ.ត.ក]។

ដោយបដិសេធ បណ្ដឹងសាទុក្ខភ្លាមៗរបស់ សហព្រះរាជអាជ្ញាអន្តរជាតិ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចថា៖ «ក្នុងករណីដែលពុំមានដីកាបញ្ជូនរឿងទៅជំនុំជម្រះដែលជាក់លាក់ និងអាចអនុវត្តបាននោះ ដូច្នេះរឿងក្ដីប្រឆាំងនឹង អោ អាន ត្រូវបញ្ចប់នៅចំពោះមុខ អ.វ.ត.ក»

សេចក្ដីសម្រេចនេះត្រូវបានផ្សព្វផ្សាយនៅលើតំណភ្ជាប់ក្នុងសេចក្តីប្រកាសដូចខាងក្រោម៖