(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយសមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងារខេត្ត ចុះជួយស្រុក អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត់ស្បៀង និងចាស់ជរាចំនួន ៥០គ្រួសារ នៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល លោកអភិបាលខេត្ត រួមជាមួយក្រុមការងារទាំងអស់នៅតែបន្តនាំអំណោយជួយបងប្អូនប្រជាពលរដ្ឋកំពុង
តែជួបនូវការខ្វះខាត។

អភិបាលខេត្តបន្ទាយមានជ័យ និងសមាជិកព្រឹទ្ធសភា រដ្ឋសភា បាននាំអំណោយជូនដល់គ្រួសារក្រីក្រចំនួន៥០គ្រួសារ នៅក្នុងបរិវេណវត្ត ស្រះឈូក ស្ថិតក្នុងឃុំសំបួរ ស្រុកមង្គលបុរីអំណោយទទួលបានក្នុងមួយគ្រួសាររួមមាន៖

*អង្ករ ចំនួន ២០គីឡូក្រាម
*ទឹកត្រី ចំនួន ០១យួរ
*ទឹកស៊ីអ៉ីវ ចំនួន ០១យួរ
*ត្រីខ ចំនួន ០១យួរ
*មី ចំនួន ០១កេះ
*សាប៊ូ ចំនួន ០៤ដុំ
*ក្រមា ០១ និងថវិកា ១០ ០០០ រៀលផងដែរ។

ជាចុងក្រោយ លោកបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងការពារឲ្យបានខ្ជាប់ខ្ជួន រាល់បញ្ហា ដើម្បីការពារ ការឆ្លងនូវជំងឺកូវីដ១៩ ក្នុងនោះផងដែរសូមឲ្យបងប្អូន ថែរក្សាសុខភាពព្រោះរដូវនេះជារដូវមានភ្លៀងធ្លាក់៕