(ភ្នំពេញ)៖ Herbalife Nutrition ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយ រួមជាមួយសមាជិកជាង១០០នាក់ បានរៀបចំព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌ «កង់មួយ កុមារមួយ» ដើម្បីរៃអង្គាសថវិកាជួយដល់កុមារខ្វះខាតនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធី Casa Herbalife Nutrition ដែលសហការជាដៃគូជាមួយមន្ទីរពេទ្យកុមារអង្គរ (AHC) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។

លោកស្រី ឈុន ណៃឈីវ អគ្គនាយកក្រុមហ៊ុន Herbalife Nutrition Cambodia បានថ្លែងថា៖ “ខ្ញុំពិតជារីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌ ជាមួយក្រុមថ្នាក់ដឹកនាំ បុគ្គលិក សមាជិក ក្រុមគ្រួសារ និងមិត្តភក្តិជាច្រើនទៀត។ ព្រឹត្តិការណ៍នេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់យើងទៅកាន់មនុស្សកាន់តែច្រើនឡើងៗ ក្នុងគោលបំណងលើកកម្ពស់ដល់អត្ថន័យ និងរបៀបនៃការរស់នៅប្រកបដោយសុខភាពល្អ និងផ្តល់ផលប្រយោជន៍ដល់សហគមន៍ តាមរយៈមូលនិធិដែលប្រមូលបានពីអ្នកចូលរួមទាំងអស់របស់យើងនៅថ្ងៃនេះ។ នេះគឺជាការជិះកង់ចម្ងាយ ២៦គីឡូម៉ែត្រពីរាជធានីភ្នំពេញទៅឃុំវិហារសួគ៌ ខេត្តកណ្តាល”។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយ ដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកចែកចាយឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេស។ អ្នកចែកចាយឯករាជ្យ ផ្តល់ជូនការបង្រៀនមួយទល់មួយជាមួយសមាជិកឯករាជ្យ និងផ្តល់ការគាំទ្រសហគមន៍ ដោយបំផុសគំនិតអតិថិជនឲ្យប្រកាន់ខ្ជាប់របៀបរស់នៅសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ ហើយ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។

ថវិកាដែលបានប្រមូលតាមរយៈសកម្មភាពនេះនឹងត្រូវបរិច្ចាគទៅឱ្យអង្គការសប្បុរសធម៌ទាំងពីរ ដើម្បីជួយលើកកម្ពស់អាហារូបត្ថម្ភ និងការរស់នៅរបស់កុមារដែលខ្វះខាត៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ IAmHerbalifeNutrition.com