(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០នេះ ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតនៃក្តីសង្ឃឹម ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។

មហាសន្និបាតដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនេះ មានមេដឹកនាំជាថ្នាក់ដឹកនាំជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល នៅជុំវិញពិភពលោកជាង ១៦០ប្រទេស។

នៅចំពោះមុខមេដឹកនាំសំខាន់ៗរបស់ពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តោតជាសំខាន់ទៅលើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត និងបង្កជាបញ្ហានៅលើពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យមេដឹកនាំពិភពលោកត្រូវចាត់ទុកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាទំនិញរួមរបស់មនុស្សជាតិ ហើយក៏ត្រូវបញ្ឈប់នយោបាយទម្លាក់កំហុសឱ្យគ្នា ដោយងាកមករួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសាកលមួយនេះវិញ។

ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖