(ភ្នំពេញ)៖ បណ្ណាគារអន្តរជាតិ IBC នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ បានបើកសម្ពោធសាខាថ្មីមួយទៀតហើយ ដែលជាសាខាទី៩ គឺ IBC ស្ទឹងមានជ័យ ដែលមានទីតាំងនៅផ្ទះលេខ១៩៦B លើមហាវិថីមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (ជិតផ្សារស្ទឹងមានជ័យថ្មី) ដើម្បីជាការឆ្លើយតបឱ្យបានគ្រប់គ្រាន់ទៅនឹងតម្រូវការ របស់អតិថិជនទាំងជាតិ និងអន្តរជាតិផងដែរ។

លោក សុខ ឆាយ អគ្គនាយកបណ្ណាគារអន្តរជាតិ IBC បានថ្លែងថា ដោយមើលឃើញសេដ្ឋកិច្ចកម្ពុជាមានការរីកដុះដាល ហើយការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាម ជាយក្រុងកាន់តែមានច្រើន ដូចនេះហើយចង់ផ្តល់សេវាកាន់តែងាយស្រួលជូនអតិថិជន ដោយមិនចាំបាច់ចំណាយពេលវេលាច្រើនទៅរកទិញសម្ភារសិក្សា និងផលិត ផ្សេងទៀតនៅក្នុងទីក្រុងដូចមុនៗ។

លោក សុខ ឆាយ បានបញ្ជាក់ទៀតថា បណ្ណាគារអន្តរជាតិ IBC គិតមកដល់ពេលនេះមានចំនួន៩សាខាហើយ ដែលមាននៅផ្លូវព្រះមុនីវង្ស, ផ្លូវព្រះសីហនុ, ផ្លូវកម្ពុជា ក្រោម, មហាវិថីម៉ៅសេទង់, ផ្លូវ៥៩៨, នៅផ្សារទំនើបអ៊ីអន១, នៅផ្សារទំនើបអ៊ីអន២, មហាវិថីមុនីរ៉េត និងមានមួយសាខាទៀតនៅខេត្តសៀមរាប ហើយនៅថ្ងៃខាមុខទៀត IBC និងពង្រីកនៅតាមបណ្តាខេត្តឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

អគ្គនាយកបណ្ណាគារអន្តរជាតិ IBC បានបន្ថែមទៀតថា បណ្ណាគារអន្តរជាតិ IBC ជាបណ្ណាគារដែលបើកមុនគេនៅកម្ពុជា ហើយគិតមកដល់សព្វថ្ងៃនេះមានរយៈពេល ជាច្រើនឆ្នាំមកហើយ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៍សិក្សាអប់រំ ដោយបណ្ណាគារប្រមូលផ្តុំទៅដោយសម្ភារសិក្សា ក្បូនខ្នាតសិក្សាជាច្រើន សម្រាប់ផ្តល់ជូនពលរដ្ឋកម្ពុជាបង្កើនចំណេះដឹង ដែលធ្វើឲ្យកម្ពុជាកាន់តែសំបូរបែបផងដែរ។

លោកអគ្គនាយក បានបន្ថែមទៀតថា សម្រាប់នៅក្នុងបណ្ណាគារអន្តរជាតិ IBC មានសៀវយ៉ាងសំបូរសម្រាប់ការសិក្សាទាំងកូនក្មេង និងមនុស្សពេញវ័យ ដែលមាន សៀវភៅជាភាសារខ្មែរ មានទាំងសៀវភៅភូមិសាស្ត្រ ប្រវត្តិសាស្តសម្រាប់ការសិក្សាស្រាវជ្រាវ ប្រមាណ៤០% ភាសាអង់គ្លេស ៥០% និងភាសារចិនមាន១០%។

លោកបានបញ្ជាក់ទៀតថា នៅពេលខាងមុខ IBC និងបើកនៅតាមបណ្តាជាយរាជធានីភ្នំពេញឱ្យបានច្រើនបន្ថែមទៀត ដើម្បីបំពេញឱ្យគ្រប់តម្រូវការរបស់អតិថិជន ព្រោះដោយមើលឃើញថា មានមនុស្សជាច្រើនបានចាប់ផ្តើមងាក ចេញទៅរស់នៅតាមបណ្តាបុរីផ្សេងៗនៅជាយក្រុង និងដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់ ក្នុងការទទួលបានសម្ភារសិក្សាគ្រប់ប្រភេទដល់កូនៗរបស់ពួកគាត់ ក៏ដូចជាផ្គត់ផ្គង់សម្ភារនៅកន្លែងធ្វើការ របស់ពួកគាត់ឱ្យបានយ៉ាងសំបូរបែបផងដែរ។

លោក សុខ ឆាយ បានបន្ថែមទៀតថា គិតដល់គុណភាពក្នុងការសិក្សា និងកន្លែងការងារសូមគិតដល់បណ្ណាគារអន្តរជាតិ IBC ហើយដើម្បីអបអរការបើកសម្ពោធ សាខាថ្មីនេះ រាល់ការទិញទំនិញនៅបណ្ណាគារអន្តរជាតិ IBC គ្រប់សាខាចាប់ពី១០ដុល្លារឡើងនឹងទទួលបាន COUPON ២ដុល្លារភ្លាមៗ ដែលកម្មវិធីនេះមានរយៈពេល ពេញមួយ សប្តាហ៍តែម្តង ដោយគិតចាប់ពីថ្ងៃ០៨ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០៕