(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងលោក ឆែម សាវុធ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

ការត្រាស់បង្គាប់តែងតាំងមុខតំណែង លោក ឆែម សាវុធ បានធ្វើឡើងតបតាម សេចក្តីទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា ការតែងតាំងលោក ឆែម សាវុធ ជា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារនេះ គឺជំនួសតំណែង នាយឧត្តមសេនីយ៍ចាន់ គីមសេង ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍៕

ខាងក្រោមនេះ គឺជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង ស្ដីពីការតែងតាំងមុខតំណែង លោក ឆែម សាវុធ៖