(ភ្នំពេញ)៖ សាលារៀនកម្រិតបឋមសិក្សា និងមធ្យមសិក្សា នៃគ្រិះស្ថានអប់រំ ចំនួន១១កន្លែង ក្នុងខណ្ឌប្ញស្សីកែវ ទទួលបានការឧបត្ថម្ភជាធុងសំរាម ដែលធ្វើអំពី (កង់ឡាន) សម្រាប់ដាក់កាកសំណល់សំរាម ដើម្បីលើកកម្ពស់បរិស្ថាន ពីក្រុមការងារយុវជន របស់លោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ។

បន្ទាប់ពីក្រុមការងារយុវជនខណ្ឌឫស្សីកែវ ឧបត្ថម្ភធុងសម្រាប់ដាក់សំរាម ដល់សាលារៀនកម្រិតបឋមសិក្សា និងមធ្យមសិក្សា នៃគ្រិះស្ថានអប់រំ ចំនួន១១កន្លែង ដើម្បីលើកកម្ពស់បរិស្ថាន ដែលចាត់តាំងដោយអភិបាលខណ្ឌ ជា ពិសី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ ក៏បានចាត់ឲ្យកម្លាំង និងបុគ្គលិកអនាម័យប្រមូលដឹកសំរាមចេញពីក្នុងបរិវេណសាលាបឋមសិក្សា ពញាក្រែកផងដែរ បើគិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រៅពីជំរុញបន្ថែម ក្នុងការបន្តផ្សព្វផ្សាយវិធានការ និងបន្តចែកខិតប័ណ្ណផ្សព្វផ្សាយ ចំនួន២២ផ្ទាំង សំដៅពង្រឹងឲ្យមានការចូលរួមទប់ស្កាត់នៃការរីករាលដាលឆ្លងជំងឺ Covit-19 ជាមួយក្រសួងសុខាភិបាល ក្រោមការដឹកនាំប្រកបដោយឆន្ទៈ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕