(បន្ទាយមានជ័យ)៖ ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថដឹកលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបង្ក្រាបនៅល្ងាចទី២ ខែសីហា ឆ្នាំ២០២០ នៅជិតកាស៊ីណូផារ៉ាម៉ិច ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានដកហូតវត្ថុតាងគ្រឿងញៀន ម្សៅក្រាមពណ៌សថ្លា ៥ទុយោកិប ស្មើ ០.៤២ក្រាម។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ បានមកពីប្រជាពលរដ្ឋផ្តល់ព័ត៌មានឲ្យ។ ជនសង្ស័យមានឈ្មោះ ឈឿន តឿ អាយុ៣២ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ។ ក្រោយពីការសួរនាំរបស់សមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចែកចាយគ្រឿងញៀន ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕