(ភ្នំពេញ)៖ ជនជាតិចិន២នាក់ ដែលពាក់ព័ន្ធនឹងករណីចាប់ជំរិតលើជនជាតិចិន ៣នាក់ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។ បើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News។

លោក គុជ គឹមឡុង បានបញ្ជាក់ថា លោកស្រី យិច ឈាណាវី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាតិចិនទាំងពីរនាក់នេះ ដោយចប់ប្រកាន់ពីបទជំរិតទារប្រាក់។

ជនសង្ស័យជាជនជាតិចិនទាំង២នាក់នោះ មានទី១៖ឈ្មោះ JIANG LIANG អាយុ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ DENG ZHONGHENG អាយុ២៨ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ HE LANG អាយុ២១ឆ្នាំ, ឈ្មោះ YANG XUELIN អាយុ៣០ឆ្នាំ និង ឈ្មោះ LISHIJIE អាយុ១៨ឆ្នាំ ។

សូមបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក វរសេនីយ៍ឯក ហួរ ម៉េង វ៉ាង អធិការនរគបាលខណ្ឌ សែនសុខ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានចុះប្រតិបត្តការរំដោះជនរងគ្រោះដែលត្រូវបានជនជាតិចិនដូចគ្នាធ្វេីការ ចាប់ជំរិត។

លោក ហួរ ម៉េង វ៉ាង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យថា ប្រតិបត្តការនេះធ្វេីឡេីង ដោយទទួលបានដំណឹងពីជនរងគ្រោះ ដែលបានរត់រួច ហេីយប្រាប់គេជួយទេីបលោកដឹង ហើយក៏បានដឹកនាំកម្លាំង ចុះទៅជួយតែម្តង និងបានឃាត់ខ្លួនជនជាតិចិនដែលជាជនដៃដល់២នាក់ និង រំដោះជនរងគ្រោះ៣នាក់ ព្រមទាំងដកហូតបានសម្ភារសម្រាប់ធ្វេីសកម្មភាពជាច្រេីនផងដែរ។

ក្រោយកេីតហេតុសមត្ថកិច្ច បានធ្វេីការកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការដេីម្បីចាក់ការតាមនីតិវិធី៕