(ភ្នំពេញ)៖ លោក ហេង វ៉ាន់ ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឋានៈស្មើអនុរដ្ឋលេខាធិការ បានទទួលមរណភាព នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។

សពកំពុងដម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានស្ថិតក្នុងភូមិដើមមៀន១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលគ្រោងនឹងដង្ហែរចេញនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។

ដំណឹងនេះចាត់ទុក្ខជាការអញ្ជើញអស់លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព អញ្ជើញចូលរួមឲ្យបានគ្រប់ៗគ្នា៕