(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិក ជីប ម៉ុង ប្រមាណជាង១០០នាក់ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលរៀបចំនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី៣១ កក្កដា ២០២០នេះ។

នេះជាលើកទី៥ហើយ ដែលក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីបំពេញតម្រូវការឈាមដែលចាំបាច់សម្រាប់ការសង្គ្រោះបន្ទាន់ទាំងក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេស។

ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគត្រឡប់ទៅសង្គមវិញ លើ វិស័យអប់រំ បរិស្ថាន សុខាភិបាល មនុស្សធម៌ និងវិស័យជាច្រើនទៀត៕