(ភ្នំពេញ)៖ ឪពុកបង្កើតរបស់លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ គឺលោកតា កៅ ខេង បានទទួលមរណភាព នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ក្នុងជន្មាយុ ១០៥ឆ្នាំ ដោយជរាពាធ នៅមន្ទីរពេទ្យទីក្រុងបាងកក ប្រទេសថៃ។

សេចក្តីជូនដំណឹងរបស់សាច់ញាតិ បានឲ្យដឹងថា លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានទុក្ខជាទម្ងន់ដោយឧបាសក កៅ ខេង ដែលត្រូវជាឪពុកបង្កើតរបស់លោក បានទទួលមរណ ភាព នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង0៨.០០នាទីព្រឹក ក្នុងជន្មាយុ១០៥ឆ្នាំ ដោយជរាពាធ នៅមន្ទីរពេទ្យ ទីក្រុងបាងកក ប្រទេសថៃ។

កម្មវិធីបុណ្យសពដែលគ្រោងរៀបចំនៅគេហដ្ឋានរបស់លោកនៅរាជធានីភ្នំពេញ នឹងជូនដំណឹងនៅពេលក្រោយ។ អាស្រ័យហេតុនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយមេត្តាជ្រាបជាពត៌មាន៕