Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ជា សិរី ប្រាប់ពីវឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា ដល់ក្រុមបេសកកម្មពិគ្រោះយោបល់ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣

31-07-2020 07:53

(ភ្នំពេញ)៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សា តាមរយៈ Video Conference ជាមួយក្រុមបេសកកម្មពិគ្រោះយោបល់ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោកបណ្ឌិត Seung Hyun (Luke) Hong ប្រធានក្រុមការងារបំពេញពិគ្រោះយោបល់។

ក្នុងកិច្ចប្រជុំតាមរយៈ Video Conference នេះលោកស្រី ជា សិរី បានជម្រាបជូន ក្រុមបេសកកម្មពីវឌ្ឍនភាពនៃសេដ្ឋកិច្ច និងធនាគារនៅកម្ពុជា ក្នុងឆ្នាំ២០២០ ស្របពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលក្នុងតំបន់ និងពិភពលោក និងបានបង្ហាញពីវិធានការនានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងការស្តារកំណើនសេដ្ឋកិច្ច។

សូមជម្រាបថា កិច្ចប្រជុំពិភាក្សានេះធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រមូលព័ត៌មាន ទិន្នន័យ និងមតិនានា សម្រាប់រៀបចំរបាយការណ៍វិភាគ និងតាមដានស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស ជាសមាជិកអាស៊ាន+៣៕