(កំពង់ស្ពឺ)៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានសហការជាមួយរដ្ឋបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់ មេរោគការពារការឆ្លងរីកដាលជំងឺ COVID-19 នៅ៤ទីតាំងធំៗរួមមាន៖

*​ ទី១៖ នៅអគាររដ្ឋបាលឃុំសំបូរ, អគាររដ្ឋបាលប៉ុស្តិ័នគរបាលឃុំសំបូរ, អគាររដ្ឋបាលមន្ទីរគណបក្សប្រជាជនឃុំសំបូរ, វត្តអង្គខ្មៅក្នុងឃុំសំបូរ
* ទី២៖ នៅអគាររដ្ឋបាលឃុំត្រពាំងគង, អគាររដ្ឋបាលប៉ុស្តិ៍នគរបាលឃុំត្រពាំងគង, មន្ទីរគណបក្សប្រជាជនឃុំត្រពាំងគង, មណ្ឌលសុខភាពនៅឃុំត្រពាំងគង
* ទី៣៖ នៅអគាររដ្ឋបាលឃុំវល្លិ៍ស, អគាររដ្ឋបាលប៉ុស្តិ៍នគរបាលឃុំវល្លិ៍ស, អគាររដ្ឋបាលមន្ទីរគណបក្សប្រជាជនឃុំវល្លិ៍ស
* ទី៤៖ នៅអគាររដ្ឋបាល ស្រុកសំរោងទង, អគាររដ្ឋបាលនគរបាលស្រុកសំរោងទង, អគារដ្ឋបាលគណបក្សស្រុកសំរោងទង នៃទឹកដីខេត្តកំពង់ស្ពឺ។

លោក សោម អូន សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានឲ្យដឹងថា កន្លងមកក្រុម NACC Team Against Covid-19 របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចុះអប់រំផ្សព្វផ្សាយ និងបានបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជំងឺ VOID-19 ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ហើយថ្ងៃនេះជាលើកទី១ ហើយ ដែលក្រុមការងារបានចុះធ្វើយុទ្ឋនាការនៅតាមខេត្ត ដោយកំណត់យកប្លុកទីតាំងដូចខាងលើ។

លោក សោម អូន បានបង្ហាញនូវក្តីកង្វល់អំពីការធ្វេសប្រហែសរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលហាក់ដូចមានសន្តិភាពនិយមជ្រុលជាមួយជំងឺ COVID-19 និងភ្លេចអនុវត្តនូវ វិធានការណ៍ការពារដូចជា ការលាងដៃស្អាតជាប្រចាំ ការពាក់ម៉ាស់នៅទីប្រជុំជន និងការប្រើគម្លាតសុវត្ថិភាពដើម។

លោក សោម អូន បានបន្ថែមថា នៅលើពិភពលោក និងនៅកម្ពុជាជំងឺ COVID-19 នៅតែជាបញ្ហាគំរាមគំហែង និងមានហានិភ័យខ្ពស់ ហើយវាងាយនឹងឆ្លងជាសហគមន៏បើសិនជាយើងម្នាក់ៗ មិនបានយកចិត្តទុកដាក់អំពីវិធានការការពារ។ ដូចនេះយើងត្រូវចូលរួមប្រយុទ្ឋប្រឆាំងជម្ងឺនេះទាំងអស់គ្នា និងត្រូវចូលរួមអនុវត្តវិធានការការពាររបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនបំផុត៕