(កណ្ដាល)៖ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ឱ្យហ្វេសប៊ុកឈ្មោះ ស្លាប ប៉ាកា កែតម្រូវខ្លឹមសាររបស់ខ្លួនក្នុងអំឡុងពេល៣ថ្ងៃ ពាក់ព័ន្ធនឹងការបង្ហោះចោទប្រកាន់ថា តុលាការខេត្តកណ្ដាលថា បានកាត់ដីចំណីទន្លេឱ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ទៅឲ្យអ្នកដទៃដែលមិនមែនជាអ្នករស់នៅអាស្រ័យផល បើមិនដូច្នោះទេតុលាការខេត្តកណ្តាល នឹងចាត់វិធានការតាមច្បាប់ចុះពោះម្ចាស់ហ្វេសប៊ុកខាងលើនេះតែម្ដង។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល៖