(ភ្នំពេញ)៖ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ប្រកាសបើកលក់ទីតាំងថ្មីជូនដល់អតិថិជន នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២០ ខាងមុខ ជាមួយការបញ្ចុះតម្លៃរហូតដល់៧%។

ការបើកលក់ទីតាំងថ្មីនៃគម្រោង ហ្គ្រេនភ្នំពេញស៊ីធី របស់ ជីប ម៉ុង លែន នៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ និងការគាំទ្រយ៉ាងខ្លាំងលើប្រភេទម៉ូតផ្ទះថ្មីរបស់គម្រោងហ្គ្រេនភ្នំពេញស៊ីធី។

នាពេលដ៏ខ្លីខាងមុខនេះសាលារាជធានីភ្នំពេញទើបតែបើកការដ្ឋានសាងសង់រុក្ខវិថីអង្គរទទឹង៣០ម៉ែត្រ ចាប់ពីមហាវិថី ឈ្នះ ឈ្នះ (ផ្លូវទំនប់កប់ស្រូវ) កាត់មុខគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ដល់រង្វង់មូលកាំកូ ដែលសម្រួលដល់ការធ្វើដំណើររបស់អតិថិជនក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី កាន់តែងាយស្រួល។

គម្រោង ហ្គ្រេនភ្នំពេញស៊ីធី គឺជាគម្រោងដែលមានសួនច្បារ Central Park ដ៏ធំដំបូងគេបង្អស់មួយនៅក្នុងរាជធានីភ្នំពេញ និងជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះ ដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្ថាប័នរដ្ឋ អគារការិយាល័យ និងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មមារញឹក។

អតិថិជនដែលមានចំណាប់អារម្មណក្នុងការទិញលំនៅឋាន អាចអញ្ជើញ ទៅកាន់ការិយាល័យលក់របស់គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ផ្ទាល់តែម្តង ដោយគ្រាន់តែឆ្លងកាត់ខ្លោងទ្វារសេះ ហ្គ្រេនភ្នំពេញស៊ីធី បត់ស្តាំត្រង់រង្វង់មូល រួចធ្វើដំណើរទៅត្រង់បន្តិច នឹងឃើញទីតាំងការិយាល័យលក់របស់គម្រោងមិនខាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖០៦១ ៩៩៧ ៨៨៨៕