Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋក្រីក្រ ៩៩គ្រួសារ រស់នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ទទួលអំណោយពីអង្គការបក្សីខៀវ ដើម្បីសុខុមាលភាព

30-07-2020 10:36

(កំពង់ធំ)៖ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងលោក ផាក់ ឆិនខ្វាន់ ប្រធានអង្គការបក្សីខៀវ ដើម្បីសុខមាលភាព ប្រចាំស្រុកប្រាសាទបល្ល័ង្ក និងសហការី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកអំណោយរបស់អង្គការ ចែកជូនពលរដ្ឋក្រីក្រី ក្នងស្រុកប្រាសាទបល្ល័ង្ក ចំនួន៩៩គ្រួសារ។

លោក ផាក់ ឆិនខ្វាន់ បានឲ្យដឹងថា អំណោយស្បៀងដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ខ្វះខាតពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភរបស់សប្បុរសជនរបស់អង្គការ បក្សីខៀវដើម្បីសុខមាលភាព ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត។

បន្ថែមពីនេះទៀត លោកប្រធានអង្គការ បានបន្តថា អង្គការរបស់លោកនឹងបន្តជួយជនក្រីក្រជាបន្តបន្ទាប់ ពេលដែលបងប្អូនប្រជាពលរដ្ឋមានការខ្វះខាត នឹងជួបទុក្ខលំបាកផ្សេងៗក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ជាពិសេសរាល់ពេលដែលបងប្អូនមានបញ្ហាសុខភាព សូមបងប្អូនទាំងអស់មកពិនិត្យនិងពិគ្រោះព្យាបាលជំងឺនៅក្នុងអង្គការរបស់លោកដោយឥតគិតថ្លៃដែលមានទីតាំង នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

លោក វណ្ណៈ សោភានិត បានថ្លែងអំណរគុណដល់ប្រធានអង្គការបក្សីខៀវ ដើម្បីសុខមាលភាព និងសហការីដែលតែងតែជួយដល់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្កនិងប្រជាពលរដ្ឋជួបការលំបាក។

ជាក់ស្តែង អំណោយសប្បុរសធម៌របស់អង្គការ ពេលនេះពិតជាបានរួមចំណែក និងឆ្លើយតមទៅនឹងការខ្វះខាតស្បៀងរបស់ប្រជាពលរដ្ឋព្រោះថា ជាពិសេសដូចអ្វីដែលមាននៅទីនេះស្រាប់ គឺរដ្ឋបាលស្រុក និងអង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធបានរៀបចំឱ្យមានកម្មវិធីជួយគាំទ្រដល់ជីវភាពរបស់ជនក្រីក្រ តាមរយៈការផ្តល់អំណោយសប្បុរសធម៌ និងការថែទាំសុខភាពដល់ពួកគាត់ ដោយបានប្រើប្រាស់ថវិកាដែលប្រមូលពីហិបវិភាគទានសប្បុរសធម៌របស់អង្គការផ្ទាល់។

ទទឹមនឹងនេះលោកអភិបាលផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខិតខំបង្កបង្កើនផលដាំដំណាំចម្រុះឲ្យអស់លទ្ធភាព ដែលខ្លួនមានដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ជួយដោះស្រាយជីវភាព ក្នុងគ្រួសារឲ្យបានធូរធាឡើងជាលំដាប់ ជាពិសេសបងប្អូនត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យកូនចៅឲ្យបានល្អ រស់នៅស្អាត ហូប ស្អាត ផឹកស្អាតជានិច្ច ការពារជំងឺផ្សេងៗ ឆ្លងដោយប្រការណាមួយ ពិសេសការពារជំងឺ កូវីដ១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោកក៏ដូចជាក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្វះខាតស្បៀងទាំង៩៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម និងថវិកា ៥០,០០០រៀល ដែលផ្តល់ជូនជារៀងរាល់ខែ ក្នុងរយៈពេលមួយឆ្នាំ៕