(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ អាជ្ញាធរបានបន្តយុទ្ធនាការ ចុះរៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

យុទ្ធនាការនេះដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ក្រុមការងារបាន ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមាន៖

* ដាក់កម្លាំងចុះទប់ស្កាត់ និងសម្របសម្រួល ការតវ៉ារបស់កម្មកររោងចក្រ នៅផ្លូវព្រះសុរាម្រិត និងផ្លូវឧកញ៉ា ស៊ូស៊្រុន ដោយសន្តិវិធី

* បន្តចុះរៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាប និងរុះរើតុ កៅអី ផើងផ្កា ការសាងសង់រឹងមាំ នៅលើចិញ្ចើផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ជាលទ្ធផល៖ ផ្លូវលេខ១៣៦ សរុបបានចំនួន ៤២ទីតាំង នៅសល់ ០៤ទីតាំង កំពុងបន្តអនុវត្ត, ផ្លូវលេខ ១៣០ សរុបបានចំនួន ២៥ទីតាំង នៅសល់ ០៥ទីតាំង កំពុងបន្តអនុវត្ត។

* ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញ មានមហាវិថីព្រះមុនីវង្ស ព្រះនរោត្តម ព្រះសីហនុ ព្រះសុរាម្រិត ព្រះស៊ីសុវត្ថិ ផ្លូវ៥១, ផ្លូវ៦១, ផ្លូវ១៣០, ផ្លូវ១៣៦, ផ្លូវ៨៨, ផ្លូវ១១៨ និងផ្លូវ១៣ ជាលទ្ធផល៖ ស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់ចំនួន ០១គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

* សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ផ្លូវ៩៣, ផ្លូវ៦៨, ផ្លូវ៧២, ផ្លូវ៦១, ផ្លូវ៦៣, ផ្លូវ១១៨, ផ្លូវ១២៦, ផ្លូវ៥៣, ផ្លូវ១៣៦, ផ្លូវ១៤៤, ផ្លូវ១៥៤, ផ្លូវ១៧២, ផ្លូវ១៧៨ និងផ្លូវ១៧៤។

* ប្រើម៉ាស៊ីនបូមដី ស្លឹកឈើ និងសំរាម សំអាតនៅសួនមុខព្រះបរមរាជវាំង រហូតដល់សួនមុខផ្សាររាត្រី សួនច័ន្ទឆាយា សួនវិមានឯករាជ្យ៕