(ព្រះសីហនុ)៖ លោក ប៊ុន សុវិជ្ជា សុំដកខ្លួនពីវិវវាទដីធ្លីជាមួយឈ្មោះ ហ៉ីង ជ័យជាតិ និងសុំប្រគល់ដីគម្របព្រៃ នៅក្នុងអនុក្រឹត្យឆ្នាំ២០០២ ទាំងអស់ជូនរាជរដ្ឋាភិបាលយកទៅគ្រប់គ្រងស្របច្បាប់វិញ ដែលមានទីតាំងស្ថិតនៅភូមិចំណោទរាម ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីជូនដំណឹងដែលលោក ប៊ុន សុវិជ្ជា ដាក់ជូនអភិបាលស្រុកព្រៃនប់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

ជាមួយគ្នានេះលោក ប៊ុន សុវិជ្ជា ក៏សូមបដិសេធរាល់ការចោទប្រកាន់ថា លោកបានប្រើឈ្មោះ ហុន ហៀក, ឈ្មោះ ឥត វី, ឈ្មោះ យ៉ុង ស៉ីធន់ និងឈ្មោះ ញូវ វិសាល ឲ្យទៅទន្ទ្រានយកដីរបស់ឈ្មោះ ហ៉ីង ជ័យជាតិ ទាំងស្រុង និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ចំពោះជនទាំងឡាយណាដែលប្រើឈ្មោះលោក ទៅរំលោភយកដីរបស់អ្នកដ៏ទៃ ឬដីរដ្ឋតាមផ្លូវច្បាប់៕

ខាងក្រោមនេះ ជាលិខិតរបស់លោក ប៊ុន សុវិជ្ជា ដាក់ជូនអភិបាលស្រុកព្រៃនប់៖