(ភ្នំពេញ)៖ តាមរយៈកម្មវិធីប្រគំតន្រ្តី Cambodia Brew The Beat ស្រាបៀរ កម្ពុជា នឹងរៀបចំការប្រគល់រង្វាន់ធំរថយន្តទំនើបស៊េរីចុងក្រោយ Porsche Macan ដល់អ្នកឈ្នះទីបួននៅរាត្រីថ្ងៃសៅរ៍ ទី១សីហា នេះហើយ។

លោក ធា ថុល ពលរដ្ឋរស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានគាស់ឈ្នះរង្វាន់រថយន្ត Porsche កាលពីថ្ងៃទី១៩ កក្កដា នៅពេលជួបជុំពិសាអាហារជាមួយសាច់ញាតិបងប្អូនក្រោយជួសជុលផ្ទះរួច។
កម្មវិធីប្រគល់ជូនរថយន្តទំនើបស៊េរីចុងក្រោយ Porsche Macan នេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង៨យប់តទៅ តាមកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលការប្រគល់ជូននេះនឹងមានការចូលរួមអបអរសាទរតាមរយៈការបកស្រាយចម្រៀងពីសំណាក់តារាចម្រៀងល្បីៗដែលនឹងញំាងបរិយាកាសដ៏គួរឲ្យចងចាំ និង រំភើបនេះមិនអាចបំភ្លេចបានមានដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា លោកឆន សុវណ្ណារាជ លោក ថែល ថៃ កញ្ញា កែវ សុបញ្ញា និង តារាចម្រៀងលោក នូ ឧសភាជាអ្នកតំណាងពាណិជ្ជកម្មស្រាបៀរ កម្ពុជា ផងដែរ។

ស្រាបៀរ កម្ពុជា សូមអញ្ជើញពលរដ្ឋកម្ពុជាទាំងអស់រីករាយទស្សនាការប្រគំតន្រ្តី Cambodia Brew The Beat តាមកញ្ចក់ទូរទស្សន៍ ព្រមទាំងចូលរួមសាទរ និងធ្វើជាសាក្សីដល់ការប្រគល់រង្វាន់ធំដល់អ្នកសៀមរាបទាំងអស់គ្នា៕