(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ ធនាគារ វឌ្ឍនៈ ដាក់ឱ្យដំណើរការសេវាធនាគារចល័ត (Mobile Banking) ជូនអតិថិជនរបស់ខ្លួន ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះតទៅ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ វឌ្ឍនៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិចបានឱ្យដឹងថា ការដាក់ឱ្យដំណើរការនៃសេវាធនាគារចល័តនេះ គឺជាការបោះជំហានថ្មីមួយទៀតប្រកបដោយភាពជោគជ័យរបស់ ធនាគារ វឌ្ឍនៈ ក្នុងការចូលរួមចំណែកអភិវឌ្ឍលើកស្ទួយការធ្វើទំនើបកម្ម ងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់ស្របតាមចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក្នុងការធ្វើឌីជីថលរូបនីយកម្មលើប្រតិបត្ដិរបស់ធនាគារ។

ព័ត៌មានលម្អិត មាននៅក្នុងសេចក្ដីប្រកាសដូចខាងក្រោមនេះ៖