(ភ្នំពេញ)​៖​  ស្ត្រី​វ័យជាង២០ឆ្នាំម្នាក់ដែលមានមុខមាត់ស្អាតបាត ​ត្រូវបាន​បង​ប្អូន ​ជួយ​សង្រ្គោះ​ទាន់​ពេល​វេលា​ ក្រោយពេលស្ត្រីរូបនះបានលេបថ្នាំ​ ងងុយដេកអស់ជាច្រើនគ្រាប់​ប៉ុនប៉ងផ្តាច់ជីវិត ដោយសារខឹងប្តីយកកូនប្រុសស្រីតូចៗពីរនាក់ចេញពីនាងទៅ​។

​ហេតុការណ៌នេះ បានកើតឡើងនៅក្នុងបន្ទប់ជួលរបស់នាង ស្ថិតក្នុងភូមិត្រពាំងល្វាសង្កាត់កាកាប​ខណ្ឌពោធិសែនជ័យ​​នៅម៉ោង១២៖​៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃ​ទី២៤​ ខែមករា​ ឆ្នាំ​២០១៦​។​

ស្ត្រី​ដែល​គិត​ខ្លី​ បានលេបថ្នាំសម្លាប់ខ្លួន​ចោលកូនតូចប្រុសស្រីទាំងពីរនាក់ដែលមិនស្លាប់នោះ​ត្រូវ​បាន​សាច់​ញាតិ​ប្រាប់​ថា​​ឈ្មោះ​ ស្រី​ពៅ​ អាយុជាង​២០​ ស្នាក់នៅកន្លែងកើតហេតុខាងលើ។​

សាច់ញាតិរបស់នាងបានបន្តទៀតថា​មូលហេតុដែលនាងធ្វើបែបនេះគឺដោយសារខឹងប្តី​ ក្រោយពេល​ ឈ្លោះ​គ្នា​បន្តិចបន្តួច ​ប្តីរបស់នាងបាននាំកូន​ តូចៗ​ទាំងពីរ​ដែលនាងស្រលាញ់​លើសជីវិត​របស់នាង​ទៅទៀត​​ចេញពីរូបនាងទៅ​ ទើបធ្វើឲ្យនាងគិតខ្លីលែងចង់រស់យ៉ាងដូចនេះ។​

បើតាមសាច់ញាតិដដែល ទោះ​បីជាដឹងថានាងលេបថ្នាំសម្លាប់ខ្លួន​ក៏ដោយក៏ប្តីរូប​នោះមិននាំកូន​មកអើតមើលនាងដែរ​ ពិតជាប្តីគ្មានទំនួលខុសត្រូវមែន៕

ស្ត្រីស្រស់ស្អាតម្នាក់តូចចិត្តប្តីយកកូនប្រុសស្រីតូចៗពីរនាក់ចេញពីនាង គិតខ្លីលេបថ្នាំសម្លាប់ខ្លួនតែសំណាងជួយសង្គ្រោះទាន់

Posted by Fresh News Photo on Saturday, January 23, 2016