(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត ជាបុរសជនជាតិឥណ្ឌា

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦.៦លាននាក់ ស្លាប់ជាង ៦៥ម៉ឺននាក់ និងជាសះស្បើយជាង ១០.២លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ និងបរិវេណស្តាតអូឡាំពិក

៤៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅប្រេស៉ីល កំពុងឆ្ពោះទៅរក៩ម៉ឺននាក់ ខណៈអ្នកឆ្លងថ្មីជាង២ម៉ឺននាក់ ត្រូវបានរកឃើញបន្ថែមទៀត

៥៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៖ ការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មិនមែនទើបសិក្សាឡើយ គឺសិក្សារាប់សិបឆ្នាំមកហើយ

៦៖ អ្នកស្លាប់ដោយសារ COVID-19 នៅឥណ្ឌាកើនដល់៣៣,៤២៥នាក់ ខណៈករណីឆ្លងសរុបឡើងដល់ជិត១.៥លាននាក់

៧៖ មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ សូមបញ្ឈប់ការគិតអវិជ្ជមាន ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន

៨៖ ច្បាប់សន្តិសុខជាតិ៖ នូវែលសេឡង់ ប្រកាសព្យួរសន្ធិសញ្ញាធ្វើបត្យាប័ន ជាមួយទីក្រុងហុងកុង

៩៖ ក្រោយចុះ FTA ទំនិញកម្ពុជា ៩៥ភាគរយ ក្នុងចំណោមទំនិញជាង ៣៤០មុខ នឹងនាំចេញទៅចិន ដោយមិនគិតពន្

១០៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ១២ឆ្នាំ និងពិន័យប្រាក់ជិត៥០លានដុល្លារ ពីបទប្រព្រឹត្តិពុករលួយលុយរដ្ឋ

១១៖ កម្ពុជា-ចិន ប្តេជ្ញាដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅខែមករា ឆ្នាំក្រោយ

១២៖ ប្រធានសេតវិមានអាមេរិកសង្ឃឹមថា នឹងទទួលបានដំណឹងល្អពីវ៉ាក់សាំង COVID-19 ក្នុងពេលឆាប់ៗ

១៣៖ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ ឆ្លងជំងឺ COVID-19

១៤៖ ទីបំផុតហុងកុងចេញបទបញ្ជាថ្មី ឲ្យពាក់ម៉ាសនៅគ្រប់ទីកន្លែង ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា

១៥៖ ចិនរកឃើញករណីឆ្លង COVID-19 ថ្មីៗរហូតដល់ទៅ ៦៨នាក់ ដែលជាតួលេខខ្ពស់ មិនធ្លាប់មានប៉ុន្មានខែមកហើយ!

១៦៖ លោក គីម ជុងអ៊ុន ថ្លែងដោយមោទនភាព៖ «សង្គ្រាមមិនអាចផ្ទុះឡើងបានទេ ព្រោះពេលនេះយើងមាន នុយក្លេអ៊ែរក្នុងដៃ»

១៧៖ ក្រុមហ៊ុនអាមេរិក Moderna អះអាងថា «វ៉ាក់សាំង COVID-19 អាចនឹងរួចរាល់នៅចុងឆ្នាំ២០២០»

១៨៖ ទីបំផុតឥណ្ឌាទទួលបានយន្តហោះចម្បាំង Rafale ៥គ្រឿងក្នុងចំណោម ៣៦គ្រឿងពីបារាំង

១៩៖ ទីបំផុតវៀតណាម «បិទការចេញ-ចូលទីក្រុងដាណាង» ដែលមានប្រជាជន១.១លាននាក់ ក្រោយផ្ទុះករណីឆ្លង COVID-19 ក្នុងស្រុក

២០៖ លោក ឌូតឺតេ បញ្ជាក់ឡើងវិញថា មិនចង់ផ្ទុះសង្រ្គាមជាមួយចិន ដោយសារជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងនោះទេ

២១៖ ចិន ប្រាប់ឥណ្ឌាឱ្យចូលរួមប្រឆាំងមហិច្ឆិតាគ្រប់គ្រងពិភពលោកផ្ដាច់មុខ របស់សហរដ្ឋអាមេរិក

២២៖ លោកស្រីប្រធានាធិបតី ហាលីម៉ាស់ ជំរុញឱ្យប្រជាជនសិង្ហបុរីទាំងអស់ រួមគ្នាគាំទ្ររដ្ឋាភិបាលដែលទើបជាប់ឆ្នោតថ្មី

* ព័ត៌មាន Fresh News Plus

១៖ កំពូលមេវិស្វករ Intel លាឈប់ពីក្រុមហ៊ុន

២៖ រដ្ឋធានីប៉េកាំង នឹងធ្វើជាម្ចាស់ផ្ទះ ព្រឹតិ្តការណ៍បាល់ទាត់យុវជន នៅពាក់កណ្តាលខែសីហា

៣៖ តើត្បូងឃ្មុំ ឬព្រៃវែង ក្លាយជាម្ចាស់ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២០

៤៖ Huawei គំរាមមិនផ្ដល់អាជ្ញាប័ណ្ណប៉ាតង់ 5G ដល់អាមេរិក និងអង់គ្លេស ជាការសងសឹក

៥៖ នាយកប្រតិបត្តិផលិតកម្មមួយនៅកូរ៉េខាងត្បូង កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស ជុំវិញករណីលួចថតសកម្មភាពអាសអាភាស

៦៖ កីឡាករឆ្នើម ២រូបចាកចេញពី Liverpool ក្រោយជួយក្លិបឈ្នះជើងឯក Premier League

៧៖ រឿងធំ! ខ្សែប្រយុទ្ធសំខាន់ Mbappe ខកខានជួយ PSG ពេលប៉ះ Atalanta នៅ UCL ដោយសាររបួស

៨៖ តារាល្បីក្នុង Bollywood នាង Rai Bachchan និងកូនស្រី ជាសះស្បើយពីកូវីដ១៩ ខណៈស្វាមីនិងឪពុកក្មេកកំពុងព្យាបាល

៩៖ កីឡាករ ១០នាក់ដែលឈរនៅកំពូលតារាង Top Scorer ក្នុងពានលីគ ក្រោយឆ្លងកាត់ ៩សប្តាហ៍

១០៖ ចំណេះដឹងទូទៅ៖ ខណៈអាមេរិកមាន CIA តើចិនវិញមានស្ថាប័នចារកម្មឈ្មោះអ្វីដែរ?

១១៖ Klopp ឈ្នះពានគ្រូបង្វឹកល្អ ប្រចាំឆ្នាំ២០២០ ក្រោយជួយ Liverpool សម្រេចបំណងរយៈពេល ៣០ឆ្នាំ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com