(ភ្នំពេញ)៖ ពិតជាសំណាងណាស់ រង្វាន់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURK បានជួយសងបំណុល លោកអ៊ុម្នាក់ ជំពាក់លុយដើម្បីឲ្យកូនបន្តការសិក្សា។ យុវជន ផេង វណ្ណឆ័យ វ័យ១៧ឆ្នាំ ដែលជាកូន ក៏បានអស់ទុក្ខកង្វល់អំពីឪពុកដែលខ្ចីលុយគេ ទៅទិញម៉ូតូសម្រាប់ឲ្យខ្លួនជិះទៅរៀន ក្រោយពេលគាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រឹមមួយកំប៉ុងត្រូវរង្វាន់។

វណ្ណឆ័យ បានរៀបរាប់ថា៖ «ខ្ញុំជាសិស្សនៅឡើយ កំពុងរៀនថ្នាក់ទី១១ មិនទាន់ចេញទៅធ្វើការរកកម្រៃអ្វីបាននៅឡើយទេ។ ចំណែកឪពុកខ្ញុំជាជាងសំណង់។
ដោយសារអាណិតខ្ញុំដែលត្រូវទៅរៀនឆ្ងាយ ហើយជិះទៅជាមួយគេរាល់ថ្ងៃ គេក៏បានខ្ចីលុយបងប្រុសគាត់ទិញម៉ូតូឲ្យខ្ញុំ»

យុវជននេះបន្តថា «ខ្ញុំពិបាកចិត្តមិនចាញ់គាត់ដែរ ដែលត្រូវឃើញពុកសងរំលស់លុយនោះរាល់ខែ ខណៈពេលដែលអ៊ំខ្ញុំគាត់ត្រូវការលុយបន្ទាន់ថែមទៀត។ ស្រាប់តែថ្ងៃទី១៤នេះ ខ្ញុំគាស់វើក WURKZ ដែលម៉ែទិញមក៦កំប៉ុងទុកឲ្យពុក ក៏ឈ្នះបាន៥លានរៀល ធ្វើឲ្យបញ្ហាទាំងអស់ត្រូវបានដោះស្រាយយ៉ាងធូរខ្សុយ»។

ត្រឹម១សប្តាហ៍ចាប់ពីថ្ងៃទី១៣-២០ ខែកក្កដា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រកបានអ្នកឈ្នះសរុបចំនួន៥៩នាក់ ដែលនេះចាត់ទុកថា ជាតួលេខខ្ពស់បំផុតមួយសម្រាប់ការគាស់ឈ្នះងាយៗពីវើក WURKZ។

ពិសាវើក សូមកុំភ្លេចពិនិត្យក្រោមក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះទឹកប្រាក់សុទ្ធ៥០លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងវើករាប់រយកំប៉ុង៕