(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ អ្នកជំងឺកូវីដ១៩ចំនួន ៤នាក់ទៀត បានជាសះស្បើយ

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦.៤លាននាក់ ស្លាប់ជាង ៦៥ម៉ឺននាក់ និងជាសះស្បើយជាង ១០លាននាក់!

៣៖ ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ ការពារការចម្លងវីរុសកូវីដ១៩ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃ ខាងមុខនេះ

៤៖ ឥណ្ឌាបំបែកកំណត់ត្រាទៀតហើយ ដោយមានឆ្លង COVID-19 ច្រើនបំផុត ៤៩,៩៣១នាក់ក្នុង១ថ្ងៃ!

៥៖ សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្លាស់ប្ដូរប្រធាននាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍

៦៖ វៀតណាមជម្លៀសមនុស្ស ៨០,០០០នាក់ចេញពីទីក្រុងដាណាង បន្ទាប់ពីផ្ទុះករណីឆ្លង COVID-19

៧៖ សម្ដេចក្រឡាហោម ស ខេង ណែនាំ៦ចំណុចដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីអនុវត្តកិច្ចការងារបន្ដលើការបណ្ដុះបណ្ដាល

៨៖ បាតុកម្មទាមទារឲ្យរំលាយរដ្ឋាភិបាល និងសភាថៃនៅតែបន្ត ទោះបីជាត្រូវបំពានបំរាម COVID-19

៩៖ មេសហព័ន្ធស្រូវអង្ករនៅតែមានសុទិដ្ឋិនិយមថា កម្ពុជានឹងនាំចេញអង្ករបាន១លានតោន នៅឆ្នាំនេះ

១០៖ អាមេរិកចាយដល់ជិត ១ពាន់លានដុល្លារហើយ លើការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដែលមានសង្ឃឹមជោគជ័យជាងគេ

១១៖ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាចំនួន ៥លានរៀល និងគ្រឿងបរិភោគមួយចំនួន ដល់កុមារី ដែលរងគ្រោះថ្នាក់ដោយ កាំបិតឆូតផ្ទៃមុខ

១២៖ ឥណ្ឌាឈានដល់ចំណុចកាន់តែអាក្រក់ នៃការឆ្លងរាតត្បាត COVID-19, លោក ម៉ូឌី អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន

១៣៖ សម្ដេចក្រឡាហោម ស ខេង ណែនាំអភិបាលរាជធានី-ខេត្ត ពង្រឹងវិធានការការពារសុវត្ថិភាព ដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ១៩ អំឡុងថ្ងៃឈប់សម្រាក៥ថ្ងៃ សងបុណ្យចូលឆ្នាំ

១៤៖ ចិនប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗរហូតដល់ ៦១នាក់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ!

១៥៖ បេក្ខជន៤រូប ក្លាយជាបណ្ឌិតច្បាប់ ក្រោយឡើងការពារនិក្ខេបបទជោគជ័យ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

១៦៖ ទីបំផុតចិនធ្វើតេស្តយន្តហោះធុនធំ AG600 ហោះឡើងពីផ្ទៃសមុទ្រ ដោយជោគជ័យ

១៧៖ ទីបំផុតអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង Chengdu «ត្រូវបិទទ្វារជាស្ថាពរ», សមត្ថកិច្ចចិនកំពុងគ្រប់គ្រងស្ថានការណ៍

១៨៖ អ្នកវិភាគ៖ កូរ៉េខាងជើង នឹងទម្លាក់កំហុសលើកូរ៉េខាងត្បូង ជុំវិញករណីឆ្លង COVID-19 នៅក្នុងប្រទេសរបស់ខ្លួន

១៩៖ ជប៉ុនជម្រុញឲ្យក្រុមហ៊ុននានា អនុញ្ញាតឲ្យបុគ្គលិក៧០%ធ្វើការពីផ្ទះ ឆ្លើយតបកំណើននៃករណីឆ្លង COVID-19

* ព័ត៌មាន Fresh News Plus

១៖ ក្រុមជើងឯក Liverpool បំបាក់ Newcastle ៣-១ នៅថ្ងៃបិទរដូវកាល Premier League

២៖ Juventus យកឈ្នះ Sampdoria ២-០ បន្តលើកពាន Serie A លើកទី៩ ជាប់ៗគ្នា

៣៖ Vardy ជាកីឡាករចាស់ជាងគេ ដែលឈ្នះស្បែកជើងមាសនៅអង់គ្លេស

៤៖ តុលាការអូស្ត្រាលីប្ដឹង Google ពីបទយកទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើទៅទាញយកផលចំណេញពីការផ្សព្វផ្សាយពាណិជ្ជកម្ម

៥៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គលើកទី៣ នៅទីលានវាលឥន្ទ្រីយ៍ ទទួលការគាំទ្រខ្លាំង

៦៖ ចំណេះដឹងទូទៅ៖ អនុប្រធានាធិបតីអាមេរិកប៉ុន្មានរូបបានឡើងជាប្រធានាធិបតី, មានអ្នកផ្សេងទៀតដែរទេ ដែលមានសិទ្ធិបន្តវេនកាន់តំណែងនេះ?

៧៖ រឿងពិតដែលធ្វើឱ្យលោក Steve Jobs ស្លៀកសម្លៀកបំពាក់ដដែលៗរាល់ថ្ងៃ នៅពាក់កណ្ដាលជីវិតចុងក្រោយ

៨៖ Whats App កំពុងសាកល្បងការប្រើប្រាស់គណនីតែមួយ នៅលើទូរស័ព្ទដៃច្រើន

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com