(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ និងសង្វេគជាពន់ពេកចំពោះមរណភាពរបស់លោក អ៊ុក ចាន់ ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេច សាយ ឈុំ បានចាត់ទុកមរណភាពរបស់លោក អ៊ុក ចាន់ គឺជាការបាត់បង់បិតា ជីតា ជាទីគោរពស្រឡាញ់ និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើម បានបូជាអស់កម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញា ស្មារតី ហ៊ានពលីកម្ម សព្វគ្រប់ ដើម្បីចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន។

សូមបញ្ជាក់ថា លោក អ៊ុក ចាន់ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ៕