(ភ្នំពេញ)៖ អ្នកមានសំណាងឈ្នះរង្វាន់ទឹកប្រាក់៥លានរៀល ពីគម្របដប និងក្រវិលកំប៉ុងទឹកក្រូចអាយស៍ IZE Cola ហាក់មានសំណាងទ្វេដង ព្រោះមិនត្រឹមតែឈ្នះបានទឹកប្រាក់ប៉ុណ្ណោះទេ ថែមទាំងទទួលបានរង្វាន់ដោយផ្ទាល់ដៃពីលោក ពេជ្ជរិទ្ធ ដែលជាសមាជិកក្រុមចម្រៀង Smallworld Smallband (SWSB) ក្រុមតូចដែលកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យផងដែរ។

លោក សុង គីមហេង ដែលជាអតិថិជនឈ្នះរង្វាន់ទឹកប្រាក់៥លានរៀល រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយជាអតិថិជនទី១ ដែលទទួលបានរង្វាន់ខាងលើផ្ទាល់ដៃពីលោក ពេជ្ជរិទ្ធ បានសម្តែងនូវអារម្មណ៍យ៉ាងដូច្នេះថា «ខ្ញុំរំភើបហួសពីរំភើបទៅហើយ ហើយកាន់តែអរទៀតពេលដែលឮក្រុមការងារថាមានបងពេជ្ជរិទ្ធ មកចែករង្វាន់ដល់ខ្ញុំផ្ទាល់ បានទាំងថតរូបទុកជាអនុស្សាវរីយ៍ហើយបានលុយទៀត ណាមិនថាសប្បាយចិត្ត!»

លោក ពេជ្ជរិទ្ធ បង្ហាញនូវហេតុផលដែលក្រុមតូច SWSB ចុះផ្តល់រង្វាន់ធំពីទឹកក្រូចអាយស៍ ដល់អ្នកមានសំណាងយ៉ាងដូច្នេះថា៖ «យើងធ្វើនេះគឺដើម្បីចង់ចូលរួមអបអរសាទរដល់អតិថិ ជនដែលឈ្នះរង្វាន់ធំពីទឹកក្រូចអាយស៍ និងថ្លែងអំណរគុណដល់ពួកគេដែលតែងតែគាំទ្រពិសាទឹកក្រូច អាយស៍ IZE ដែលជាភេសជ្ជៈមានរសជាតិផ្អែមឆ្ងាញ់ និង ផលិតប្រកបដោយ គុណភាពខ្ពស់ស្តង់ដាអន្តរជាតិ»

លោកបញ្ជាក់ផងដែរថា ដោយសារមូលហេតុខាងគុណភាព និង រសជាតិឆ្ងាញ់របស់ទឹកក្រូច អាយស៍កូឡា IZE នេះហើយ ទើបក្រុមតូច SWSB តែងតែគាំទ្រពិសាភេសជ្ជៈនេះជាប្រចាំរាល់ពេលញុំាអាហារ ឬស្រេកទឹក និងក្នុងកម្មវិធីផ្សេងៗ។

លោកក៏លើកទឹកចិត្តដល់ពលរដ្ឋកម្ពុជា ហើយជាពិសេសអ្នកគាំទ្រក្រុមចម្រៀងរបស់លោក ចូលរួមគាំទ្រពិសាភេសជ្ជៈ អាយស៍កូឡា ផងដែរ និងជូនពរឲ្យបានរង្វាន់តូចធំគ្រប់ៗគ្នា។

ទឹកក្រូចអាយស៍ មាន ៣រសជាតិ អាយស៍កូឡា អាយស៍ក្រូចឆ្មា និងអាយស៍រសជាតិផ្លែឈើចម្រុះ។

ទឹកក្រូចអាយស៍ផ្តល់ជូនរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ជូនដល់អ្នកឈ្នះដែលរួមមាន ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងទឹកក្រូចអាយស៍រាប់រយរង្វាន់ទៀត។ កុំភ្លេចពិនិត្យមើលគម្របដប និង ក្រវិលកំប៉ុងដើម្បីមានឱកាសឈ្នះរង្វាន់ទាំងអស់គ្នា៕