(បាត់ដំបង)៖ នៅក្នុងរបត់នៃបដិវត្តន៍ឧស្សាហកម្ម ៤.០នេះ ពិភពលោកបានផ្លាស់ប្តូរយ៉ាងលឿន ដែលក្នុងនោះប្រព័ន្ធអប់រំ ក៏ទាមទារឱ្យមានការឆ្លើយតបនឹងរបត់បច្ចេកវិទ្យាផងដែរ ដើម្បីអាចបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសក្តានុពល សម្រាប់ទីផ្សារការងារនៅបច្ចុប្បន្ន និងអនាគត។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា នៅឆ្នាំនេះ យើងបានដំណើរការសាលារៀន វ៉េស្ទឡាញន៍ថ្មី និងសំខាន់មួយ នៅខេត្តបាត់ដំបង ដោយយកចិត្តទុកដាក់ខ្លាំងលើការបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យឆ្លើយតបទៅនឹងរបត់នៃបច្ចេកវិទ្យា៤.០ និងការអប់រំតាមបែបសតវត្សទី២១។

លោកថ្លែងថា សាខាសាលារៀនវ៉េស្ទឡាញន៍ នៅចំការសំរោង នៃខេត្តបាត់ដំបងនេះ នឹងក្លាយជាសាលារៀនឆ្លាតវៃដំបូងគេ ដោយសារតែ៖

* ទី១៖ បានបញ្ចូលនូវបច្ចេកវិទ្យាក្នុងការអប់រំជាច្រើន ដែលជាបទពិសោធន៍ថ្មីមួយសម្រាប់សិស្ស ក្នុងការសិក្សា ការងារ អាជីវកម្ម និងការរស់នៅដោយផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា

* ទី២ មេរៀនសិក្សា ត្រូវបានបញ្ចូលនូវ ប្រព័ន្ធទំនាក់ទំនងជាមួយអាណាព្យាបាល វេទិកា បង្រៀនអនឡាញ និងការគាំទ្រសិក្សាពីចម្ងាយដោយសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអប់រំធំៗចំនួន៦ ដូចជា Edemy, E-School, Sangapac, Maxbit, VConnect, DTP និង ប្រព័ន្ធគ្រប់គ្រង់សាលារៀនផងដែរ ដែលមាតាបិតាសិស្ស និងសិស្សអាចពិនិត្យមើលវត្តមានរបស់សិស្ស ទទួលបាននូវព័ត៌មានសិក្សារបស់បុត្រធីតាភ្លាមៗជាមួយនឹងទូរស័ព្ទឆ្លាតវៃ និងអាចធ្វើការបង់ថ្លៃសិក្សាបានដោយពុំចាំបាច់មកបញ្ជរបង់ប្រាក់របស់សាលារៀន។

លោក ប៉ិច បូឡែន បានបញ្ជាក់ថា៖ «នៅក្នុងសាលារៀន វ៉េស្ទឡាញន៍ សាខាថ្មីនេះ យើងនឹងបញ្ចូលនូវឧបករណ៍បរិក្ខាបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់បង្រៀនសិស្ស ដូចជាមានរោងភាពយន្តខ្នាតតូចទំនើប សម្រាប់បម្រើឱ្យគោលបំណងអប់រំ និងមានប្រើប្រាស់បច្ចេកវិទ្យា Interactive Whiteboard, AR និងបច្ចេកវិទ្យា VR ជាដើមដើម្បីឱ្យសិស្សាបានសិក្សា និងប្រើប្រាស់»

លោកបន្តថា «មិនត្រឹមតែប៉ុណ្ណោះសាលារៀនក៏បានរៀបចំកន្លែងសម្រាករបស់សិស្សបន្ទាប់ពីការសិក្សា ហើយក៏ជាកន្លែងដែលសិស្សអាចធ្វើការពិភាក្សាកិច្ចការងារជាក្រុមបានផងដែរ និងសាលារៀនបានបង្កើតនូវបន្ទប់ត្រួតពិនិត្យសុវត្ថិភាព ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពពេញលេញជូនសិស្សានុសិស្ស និងបុគ្គលិករបស់សាលារៀន។ ជាពិសេសជាងនេះទៅទៀតនោះ សាលារៀនបានដាក់នូវបច្ចេកវិទ្យាថ្មីមួយទៀត ជាមួយនឹងកាតសម្គាល់របស់សិស្ស គឺអាចចេញចូលក្នុងអគាសិក្សា ចូលបណ្ណាល័យ និងទិញទំនិញនៅក្នុងអាហារដ្ឋាន ដោយមិនចាំបាចប្រើប្រាស់សាច់ប្រាក់នោះទេ ហើយមាតាបិតាសិស្សក៏អាចគ្រប់គ្រង និងមើលរបាយការណ៍ ប្រើបាស់ថវិការបស់បុត្រធីតាបានទៀតផង»

លោក ប៉ិច បូឡែន បានលើកឡើងទៀតថា បន្ថែមពីលើនេះ យើងក៏បានបញ្ចូលនូវ ការបង្រៀនតាមបែបឆ្លាតវៃជាច្រើនផ្សេងទៀតបន្ថែម ពីលើកម្មវិធីសិក្សាគោលជាភាសាខ្មែរ ដូចជាការបង្រៀន ពីការធ្វើស្វ័យប្រវត្តិកម្ម (automation) រួមទាំងកម្មវិធីមួយចំនួនទៀតស្របតាមរបត់នៃបច្ចេកវិទ្យា៤.០ និងដាក់ឱ្យសិក្សាកម្មវិធីដែល ឆ្លើយតបជាមួយនឹង សតវត្សទី២១។

អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺសាលារៀនបានបញ្ចូលកម្មវិធីសិក្សាបន្ថែម ក្រៅកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា មានដូចជា៖

* កម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលបានទិញ Franchise ពីប្រទេសសិង្ហបុរី
* កម្មវិធីកម្មវិធីទម្លាប់ល្អទាំង៧ ដ៏មានប្រសិទ្ធភាពរបស់បុគ្គលឆ្នើម ដែលបានទិញសិទ្ធពីសហរដ្ឋអាមេរិក
* កម្មវិធីបណ្តុះគំនិតត្រិះរិពិចារណា ចេះវិភាគ បង្កើតគំនិតថ្មី ស្វែងរកដំណោះស្រាស (PRITS) មកពីប្រទេសម៉ាឡេស៉ី
* កម្មវិធីពិសោធន៍លើផ្នែកគណិតវិទ្យា បច្ចេកវិទ្យា វិស្វកម្ម និងវិទ្យាសាស្ត្រ ដើម្បើបង្កើនការ គិតបែបស៊ីជម្រៅលើមុខវិជ្ជាដទៃ (KIDDO Science ) មកពីប្រទេសម៉ាឡេស៉ី
* កម្មវិធីពិសោធបែបវិទ្យាសាស្ត្រជាមួយនឹងឧបករណ៍ពិសោធន៍ទំនើបៗ ដើម្បីបង្កើនជំនាញទាំង៥ ការគិតបែបស៉ីជម្រៅ ការសហការ ការទំនាក់ទំនង ការច្នៃប្រឌិត និងទំនុកចិត្ត (Frastrackids) មកពីសហករដ្ឋអាមេរិក
* ក្លឹបអ្នកវិទ្យាសាស្ត្រវ័យក្មេង ដែលសិស្សរៀនកម្មវិធីសរសេរ Code សម្រាប់បញ្ជារមនុស្សយន្ត និងកម្មវិធីផ្សេងៗទៀតដែលជាជំនាញតម្រូវការ ក្នុងសម័យកាលបច្ចេកវិទ្យា ដោយសហការជាមួយនឹង KOOMPI មកពីប្រទេសកម្ពុជា
* កម្មវិធីផ្លាស់ប្តូរបទពិសោធន៍រស់នៅរបស់សិស្សរវាងសាលារៀន និងសាលារៀន ដើម្បីជួយឲ្យសិស្សមានភាពម្ចាស់ការ រស់នៅឯករាជ្យ និងទទួលបានចំណេះដឹងថ្មីៗ ក្នុងចំណោមប្រទេសជាសមាជិកលើកពិភពលោក (ISSE) មកពីសហរដ្ឋអាមេរិក
* កម្មវិធីប្រឹក្សាយោបល់អប់រំ និងការងារ ជូនសិស្ស និងមាតាបិតាសិស្ស
* កម្មវិធីសិល្បៈ និង កីឡា
* កម្មវិធីសិក្សាសម្រាប់មាតាបិតាសិស្ស ដើម្បីជួយដល់មាតាបិតាសិស្សក្នុងការអភិវឌ្ឍអាជីពការងារ មុខជំនួញ និងជំនាញភាពជាមាតាបិតា
* កម្មវិធីទូរទស្សន៍អប់រំអនឡាញ WEG Education TV
* កម្មវិធីបណ្តុំមេរៀនក្នុងយូធូប WEG Education Youtube Channel

«សាលារៀនវ៉េស្ទឡាញន៍ សាខាថ្មីនេះនឹងរៀបចំឱ្យមានប្រព័ន្ធសុវត្ថិភាពខ្ពស់សម្រាប់ការពារសិស្សានុសិស្ស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបជាមួយនឹងការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួង អប់រំយុវជន និងកីឡា ផងដែរ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ប៉ិច បូឡែន។

ដើម្បីអបអរសាទរ ការបើកសាខាថ្មី ទី១១ នៅក្រុងបាត់ដំបងសាលារៀនវ៉េស្ទឡាញន៍ ផ្តល់ជូនអាហារូបករណ៍សិក្សារហូតដល់៤០% ជាមួយនឹងធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ឆ្នាំ សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ (កម្មវិធីមត្តេយ្យខ្មែរ ភាសាអង់គ្លេស និង ភាសាចិន) និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ (កម្មវិធីចំណេះទូទៅខ្មែរទី១ ដល់ទី១២) ខណៈលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍៕