(ភ្នំពេញ)៖ បេក្ខជន២រូប គឺលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ព្រហ្ម វិចិត្រអក្ខរា បានជាប់ជាបណ្ឌិតច្បាប់ជាផ្លូវការ ក្រោយឡើងការពារនិក្ខេបបទរបស់ខ្លួនដោយជោគជ័យ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលពិធីការពារនិក្ខេបទ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក ច្រឹង ខ្មៅ ជំនាញនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានឡើងការពារនិក្ខេបបទមួយ ក្រោមប្រធានបទ «វិធានប្រឆាំងបទល្មើសគ្រឿងញៀននៅកម្ពុជា» ដែលមានសាស្ត្រាចារ្យណែនាំ ចំនួន២នាក់ រួមមាន៖ បណ្ឌិត ជីវ កេង និងបណ្ឌិត ស៊ុ ឈុំឡុង។ ជាលទ្ធផល លោក ច្រឹង ខ្មៅ ទទួលបាននិទ្ទេសខ្ពស់ គឺល្អប្រសើរ។

សមាសភាពគណៈកម្មការវាយតម្លៃបេក្ខជនបណ្ឌិត ច្រឹង ខ្មៅ មាន៧នាក់ រួមមាន៖

១៖ បណ្ឌិត ឡាច សំរោង (ប្រធានគណៈកម្មការ)
២៖ បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី១)
៣៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី២)
៤៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា (សាស្ត្រាចារ្យវាយតម្លៃទី៣)
៥៖ បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៦៖ បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៧៖ បណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)។

ចំណែក លោក ព្រហ្ម វិចិត្រអក្ខរា រៀនថ្នាក់បណ្ឌិត ជំនាញនីតិសាស្រ្ត ជំនាន់ទី៣ វគ្គ២ នៅសាកលវិទ្យាល័យ UI ដោយសរសេរនិក្ខេបបទ ក្រោមប្រធានបទ «យន្តការច្បាប់នៃសភាជាតិកម្ពុជា» ដែលមានសាស្ត្រាចារ្យណែនាំ ២រូប រួមមាន៖ បណ្ឌិត ឡាច សំរោង និងបណ្ឌិត ស៊ុ ឈុំឡុង។ ជាលទ្ធផល លោកឡើងការពារនិក្ខេបទដោយជោគជ័យ ដោយទទួលបាននិទ្ទេស «ល្អណាស់»។

សមាសភាពគណៈកម្មការវាយតម្លៃ លោក ព្រហ្ម វិចិត្រអក្ខរា ក៏មាន ៧នាក់ដែរ រួមមាន៖
១៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)
២៖ បណ្ឌិត ជីវ កេង (សាស្ត្រាចារ្យវាយតម្លៃទី១)
៣៖ បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី២)
៤៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី៣)
៥៖ បណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៦៖ បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៧៖ បណ្ឌិត សោម សុមុនី (សមាជិក និងជាលេខាកត់ត្រា)។

សូមបញ្ជាក់ថា គណៈកម្មការបានវាយតម្លៃផ្តល់នូវពិន្ទុ និងសម្រេចឱ្យបេក្ខជនបណ្ឌិតទាំងពីរ ជាប់ជាស្ថាពរនៃពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត ដោយធ្វើការកែសម្រួលលើអក្ខរាវិរុទ្ធ ខ្លឹមសារ និងឃ្លាប្រយោគ ដើម្បីឈានទៅរៀបចំការបោះពុម្ពនិក្ខេបបទវិទ្យាសាស្ត្រសម្រាប់តម្កល់ជាសាធារណៈនៅតាមគ្រឹះស្ថានសិក្សានានាផងដែរ៕