(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នឹងពន្យល់អ្នកជាប់ពន្ធក្នុងកម្មវិធី Live ផ្ទាល់ក្នុង Page Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពី «ការផ្ដល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ»។

កម្មវិធីស្ដីពី «ការផ្ដល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ» នឹងត្រូវ Live ផ្ទាល់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមជាវាគ្មិនពីលោក លីម ដឺលុច ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារផងដែរ ចាប់ផ្ដើមឡើងនៅម៉ោង១០៖០០នាទី ដល់ម៉ោង១១៖០០នាទីព្រឹក៕