(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញកូវីដ ១ករណីថែមទៀត ជាករណីនាំចូល ខណៈអ្នកជំងឺ២នាក់ជាសះស្បើយ

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៥.៣លាននាក់ ស្លាប់ជាង ៦២ម៉ឺននាក់ និងជាសះស្បើយជាង ៩.៣លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩

៤៖ WHO ចេញមុខអះអាង៖ «វ៉ាក់សាំង COVID-19 ដំបូង អាចនឹងសម្រេចបាននៅដើមឆ្នាំ២០២១ មិនមែនឆាប់ៗនេះទេ»

៥៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានមាស ៣៦.៥តោន, រាជរដ្ឋាភិបាលកម្ពុជា មិនមែនមានមាយាទកញ្ជើធ្លុះនោះទេ

៦៖ អាមេរិកទុកពេល ៧២ម៉ោង ឲ្យចិនបិទស្ថានកុងស៊ុលនៅ Houston, លោក ត្រាំ អះអាងថាស្ថានកុងស៊ុលចិនផ្សេងទៀត ក៏អាចនឹងត្រូវបិទទ្វារដែរ

៧៖ ក្រសួងសុខាភិបាល៖ កម្ពុជារកឃើញករណីផ្ទុះឡើងជំងឺឈីកជាថ្មី នៅក្រុងប៉ោយប៉ែត

៨៖ ប្រេស៊ីលបំបែកកំណត់ត្រាមានអ្នកឆ្លង COVID-19 ច្រើនបំផុតជិត ៦៨,០០០នាក់ក្នុងពេលតែ១ថ្ងៃ

៩៖ ក្រសួងសុខាភិបាល ព្រមានលោក ហេង ប៊ុនអុី ម្ចាស់សិប្បកម្មផលិតទឹកអនាម័យសម្លាប់មេរោគ «ខ្មែរអេកូតិចណូឡូជី» ដែលផ្សព្វផ្សាយបំផ្លើសហួសការពិត និងយក Logo ក្រសួងសុខាភិបាល ប្រើប្រាស់ដោយគ្មានការអនុញ្ញាត

១០៖ ទីបំផុតកាលីហ្វ័រញ៉ាក្លាយជារដ្ឋមានអ្នកឆ្លង COVID-19 ច្រើនជាងគេនៅអាមេរិក

១១៖ បុរសម្នាក់ស្លាប់ អំឡុងពេលធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ, មន្រ្ជីជំនាញសន្និដ្ឋានថាស្លាប់ដោយសារខ្យល់គ

១២៖ អ៉ីតាលីកំពុងស៊ើបអង្កេតរឿងអាស្រូវដ៏ធំ ពាក់ព័ន្ធមន្ត្រីប៉ូលិស៧នាក់ លួចរត់ពន្ធគ្រឿងញៀន និងចាប់មនុស្សដោយខុសច្បាប់

១៣៖ រាជរដ្ឋាភិបាលកំពុងរៀបចំបង្កើត «សាជីវកម្មធានាឥណទាន» គ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ

១៤៖ ម៉ិចស៉ិក ថាចិនសន្យាផ្ដល់កម្ចី ១ពាន់លានដុល្លារ ដើម្បីឱ្យបណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីន ទទួលបានវ៉ាក់សាំង COVID-19

១៥៖ អតីតប្រមុខការទូតកម្ពុជា៖ ក្នុងវិបត្តិរាតត្បាតជំងឺកូវីដ-១៩ មហាអំណាចគួរតែរួមគ្នាទប់ស្កាត់ជំងឺនេះ ចៀសវាងបង្កទំនាស់

១៦៖ ចិនអះអាងថា ការផ្តល់សញ្ញាតិអង់គ្លេសឲ្យពលរដ្ឋហុងកុង គឺជាទង្វើ «ខុសច្បាប់អន្តរជាតិ» ហើយអង់គ្លេសគួរកែកំហុសនេះជាបន្ទាន់!

១៧៖ អភិបាលខេត្តតាកែវ បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់រដ្ឋបាលខេត្ត តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

១៨៖ ចិន ព្រមានសងសឹក ក្រោយសហរដ្ឋអាមេរិក បង្គាប់ឱ្យខ្លួនបិទស្ថានកុងស៊ុល ក្នុងទីក្រុង Houston

១៩៖ ស្នងការនគរបាលខេត្តតាកែវ ប្ដេជ្ញាចិត្តបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យដូចភ្លៀងរលឹម

២០៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា ថាវិស័យកសិកម្មនឹងជួយឱ្យសេដ្ឋកិច្ចឥណ្ឌា ងើបឡើងវិញពីវិបត្តិ COVID-19

២១៖ ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតាកែវ បន្ដបិទដដែលដើម្បីការពារជំងឺកូវីដ-១៩ តែទំនិញនៅចរាចរដូចធម្មតា

២២៖ ចិនចាត់ទុកការបិទស្ថានកុងស៊ុលខ្លួននៅ Houston ជា «ល្បែងនយោបាយរបស់ ត្រាំ» មុនការបោះឆ្នោតនៅខែវិច្ឆិកា

២៣៖ រដ្ឋមន្ត្រីទេសចរណ៍ ដាក់ចេញអនុសាសន៍៤ចំណុច ដើម្បីបន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នាឱកាសឈប់សម្រាក៥ថ្ងៃ សងពិធីបុណ្យចូលឆ្នាំថ្មី

២៤៖ អាមេរិកណែនាំឥណ្ឌា ឲ្យកាត់បន្ថយការពឹងផ្អែកលើចិន

២៥៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចាត់តំណាងចុះសួរសុខទុក្ខ និងផ្តល់អំណោយសម្រាលភាពខ្វះខាត ដល់អង្គការលើកស្ទួយប្រជាពលរដ្ឋ

២៦៖ លីប៊ីទើបរកឃើញរណ្តៅកប់សាកសពថ្មីទៀត ដែលបង្ហាញពីទង្វើសម្លាប់រង្គាល ដ៏អាក្រក់បំផុត

២៧៖ ទីបំផុតយានរុករកភពអង្គារ Tianwen-1 របស់ប្រទេសចិន ត្រូវបានបាញ់បង្ហោះចេញពីខេត្តហៃណាន!

២៨៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីសហរដ្ឋអាមេរិក បិទស្ថានកុងស៊ុលចិន ក្នុងទីក្រុងហូស្តុន?

២៩៖ ចក្ខុវិស័យដ៏ច្បាស់លាស់ និងមុតស្រួច របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការ ដោះស្រាយ បញ្ហាជូនពលរដ្ឋក្នុងសម័យកូវីដ១៩

* ព័ត៌មាន Fresh News Plus

១៖ មួយទៀតហើយ! បារាំងចេញមុខប្រកាសឈប់ប្រើបច្ចេកវិទ្យា 5G របស់ Huawei

២៖ អ្នកគាំទ្ររាប់ម៉ឺននាក់ចេញមកអបអរ Liverpool លេីកពាន មិនខ្លាចប៉ូលិស និង Covid-19 ឡេីយ!

៣៖ West Brom វិលទៅកាន់ Premier League វិញ ក្រោយរងជេីងឯកនៅ Championship

៤៖ កីឡាករបាល់ឱប ២នាក់ បានលាប់ឡេីងវិញនៃជំងឺ COVID-19 ពីការធ្វើតេស្ត ជុំចុងក្រោយក្នុងលីគ English Premiership

៥៖ តើអ្នកដឹងទេ ត្រីវិស័យបង្កើតឡើងដំបូងនៅឯណា, ហេតុអ្វីទ្រនិចរបស់វាចង្អុលទៅទិសខាងជើង?

៦៖ អ្នកចាត់ការថា Liverpool នឹងមិនឈប់ទេ ទោះលើកពាន Premier League ហើយក្តី!

៧៖ អាមេរិកចេញបំរាមមិនឱ្យមន្ត្រីរដ្ឋាភិបាលប្រើកម្មវិធី TikTok

៨៖ Trump បដិសេធការចេញផ្សាយថា បានស្នើទៅទូតរបស់ខ្លួនប្រចាំអង់គ្លេស ដើម្បីរៀបចំកម្មវិធី British Open នៅស្កុតឡេន

៩៖ ក្រសួងអប់រំ បង្កើតច្បាប់ ដើម្បីពង្រឹងការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា

១០៖ ក្រុមចម្រៀង «BTS» ជាប់កំណត់ត្រា «Guiness World Record» មានអ្នកចូលទស្សនាការប្រគំតន្រ្តីផ្សាយផ្ទាល់ លើអនឡាញ ច្រើនបំផុត!

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com