(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានផលិតស្ពតវីដេអូខ្លួន ដែលមានរយៈពេលជិត៦នាទី ស្តីពីសេវាកម្មស្នាក់នៅទេសចរណ៍ សុវត្ថិភាព ប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងដំណាក់កាលរាតតត្បាតនៃជំងឺនេះ ដើម្បីក្រើនរំឮកដល់ម្ចាស់បម្រើសេវាកម្មស្នាក់នៅទេសចរណ៍។

ក្នុងវីដេអូដែលបណ្តាញព័ត៌មាន Fresh News ក៏បានបញ្ជាក់ពីលទ្ធភាពនៃការចម្លងជំងឺកូវីដ-១៩នេះ បានបញ្ជាក់ថា ប្រទេសកម្ពុជា បច្ចុប្បន្ននេះ មិនទាន់មានសុវត្ថិភាពនោះទេ ព្រោះជំងឺនេះកំពុងតែរីករាតត្បាតនៅក្នុងតំបន់ ក៏ដូចជាបនៅលើពិភពលោក ដូច្នេះ សូមប្រុងប្រយ័ត្នជានិច្ច៕

សូមទស្សនាវីដេអូដូចតទៅ៖