(ភ្នំពេញ)៖ នៅក្នុងសម័យកូវីដ-១៩នេះ ក្រុមអ្នកជំនាញផ្នែកអាជីវកម្មនឹងបើកវគ្គបណ្តុះបណ្តាលពីរបៀបសរសេរផែនការអាជីវកម្ម និងណែនាំឱ្យម្ចាស់អាជីវកម្មទាំងអស់ធ្វើការវាយតម្លៃអាជីវកម្មរបស់ខ្លួនឱ្យហ្មត់ចត់ ដើម្បីសម្រេចចិត្តប្រកបដោយភាពជឿជាក់ ថាតើត្រូវបន្តអភិវឌ្ឍអាជីវកម្មទៅមុខទៀត ឬត្រូវចាប់យកឱកាសថ្មី?។ ដើម្បីធ្វើដូច្នេះ បានម្ចាស់អាជីវកម្មត្រូវយល់ដឹង និងចេះសរសេរផែនការអាជីវកម្មឱ្យបានច្បាស់លាស់បំផុត។

ដោយមានតម្រូវការ និងសំណូមពរពីម្ចាស់អាជីវកម្មជាច្រើន ហូមឌូខេសិន (HOME-DUCATION) នឹងរៀបចំវគ្គបណ្តុះបណ្តាលពិសេស «របៀបសរសេរផែនការអាជីវកម្ម (ភាគ១)» (How to Write a Business Plan-Business Model Canvas) ចំនួន៧សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រហូលដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ សិក្សារាល់ថ្ងៃព្រហស្បត្ត៍ ម៉ោង៨ ទៅ៩៖៣០នាទីយប់ សិក្សាពីចម្ងាយ តាម Online។

បើតាមលោក កឹម អឿន ស្ថាបនិក និងនាយកគ្រប់គ្រង់ ហូមឌូខេសិន (HOME-DUCATION) បានថ្លែងថា វគ្គបណ្តុះបណ្តាលពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួម ៤ចំណុចរួមមាន៖

ទី១៖ ផ្តល់ចំណេះដឹងជាមូដ្ឋានដល់ម្ចាស់អាជីវកម្មអំពីចក្ខុវិស័យ បេសសកម្ម ផែនការការងារ និងផែនការហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងតម្លាភាព។

ទី២៖ ជួយឱម្ចាស់អាជីវកម្មទាំងអស់អាចប្រែក្លាយពីអាជីវកម្មធម្មតាទៅអាជីវកម្មដែលមានស្តង់ដាត្រឹមត្រុវ

ទី៣៖ ឱ្យម្ចាស់អាជីវកម្មចេះសរសេរផែនការអាជីវកម្មមួយទំព័រ ឬមួយសន្លឹកដែលមាន ០៩ចំណុចគោលធំៗ របស់អាជីវកម្មទាំងមូល។

និងទី៤៖ ជួយឱម្ចាស់អាជីវកម្មទាំងអស់មើលឃើញកាន់តែច្បាស់ពីតម្រូវការក្រុមហ៊ុន ប្រាក់ចំណូល ការចំណាយ និងប្រាក់ចំណេញនៅថ្ងៃអនាគតយ៉ាងខ្លី។

វគ្គបណ្តុះបណ្តាលនេះ នឹងជួបគ្នាជាមួយលោកគ្រូ កែវ ឡង់ឌី នាយកគ្រប់គ្រងក្រុមហ៊ុន Sromoch Trading Solution. និងអ្នកគ្រូ មុំ ម៉ូណា នាយិកាគ្រប់គ្រងក្រុមហ៊ុន IAMYOURSOLUTION & Partner (Korea)។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំន ងតាមរយៈលេខទូរស័ព្ទ៖ ០៦១៩២៩២៨៨ ឬលេខ ០៨៦៥៩៨ ៨៩៥៕