(ភ្នំពេញ)៖ Nokia បានប្រកាសចេញជាផ្លូវការកំពូលស្មាតហ្វូនជំនាន់ថ្មីមួយទៀតគឺ Nokia 5.3 នាំមកនូវមុខងារពិសេសៗ ស័ក្ដិសមជាមួយយុវវ័យជំនាន់ថ្មី ដែលចូលចិត្តការថតរូប និងកម្មវិធីកម្សាន្តដ៏សម្បូរបែបនៅលើទូរស័ព្ទដៃ ។

Nokia 5.3 ធានាលើការថតរូបយ៉ាងពេញចិត្តជាមួយកាមេរ៉ាក្រោយដល់ទៅ ៤ គ្រាប់ទំហំ ១៣មេហ្គាភិចសែល និង កាម៉េរាមុខទំហំ ៨មេហ្គាភិចសែល ព្រមទាំងភ្ជាប់ជាមួយមុខងារពិសេស Night Mode អាចថតរូបបានច្បាស់ល្អនៅពេលយប់ ។ កាមេរ៉ា Nokia 5.3 បានបន្ថែមនូវមុខងារសំខាន់ៗផ្សេងទៀត ដើម្បីឱ្យលោកអ្នកអាចថតរូបតាមចំណង់ចំណូលចិត្តដូចជា Portrait, Panorama, Slow Motion ។

ស្មាតហ្វូន Nokia 5.3 ប្រើអេក្រង់ប្រភេទ HD + ជាមួយ ទំហំ ៦.៥៥ អ៊ី ង អ្នកនឹងពេញចិត្តជាមួយនឹងពន្លឺភ្លឺច្បាស់ល្អ ត្រជាក់ភ្នែកទោះស្ថិតនៅក្រោមពន្លឺថ្ងៃបែបណាក៏ដោយ ។ Nokia 5.3 មិនធ្វើឱ្យអ្នកព្រួយបារម្ភទៅលើបញ្ហាថ្ម ដោយការប្រើប្រាស់ ការកម្សាន្តច្រើននោះទេ ព្រោះវាអាចកាន់ថ្មបានរហូតដល់ ២ថ្ងៃ ហើយថែមទាំងភ្ជាប់មកជាមួយមុខងារសាកថ្មបានលឿនថែមទៀតផង ។

អ្វី ដែល កាន់តែ ពិសេស ជាង នេះ ទៀត ស្មា ត ហ្វូ ន Nokia ម៉ូ ឌែល ថ្មីនេះ ដំណើរការ ដោយ ប្រព័ន្ធ ប្រតិបត្តិ ការ ចុងក្រោយ បំផុត គឺ Android ™ 10 ហើយ អាច ធ្វើ បច្ចុប្បន្នភាព ទៅ Android ™ 11 ឆាប់ ៗ ។ Nokia 5.3 នឹង ទទួល បានការ ធ្វើ បច្ចុប្បន្នភាព ( Update ) ជារៀងរាល់ខែ ក្នុង ការធានា ថា ស្មា ត ហ្វូ ននេះ កាន់តែ មាន ភាពល្អ ប្រសើរ ជាង មុន ។ ការផ្ទុកទិន្នន័យ ផ្ទុករូបភាព វីដេអូ ឯកសារ លែងជាបញ្ហា Nokia 5.3 មានទំហំម៉ាស៊ីន 4GB និងមានអង្គចងចាំ ៦៤GB និងអាចដាក់បន្ថែមបានរហូតដល់ទៅ ៥១២GB ។

ស្មាតហ្វូនជំនាន់ថ្មីដ៏អស្ចារ្យនេះ មានលក់ហើយនៅតាមបណ្ដាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជារួមទាំង Smart Shop, BigPhone និង Bluetronic ជាមួយតម្លៃយ៉ាងពិសេសត្រឹមតែ ១៦៥ដុល្លារ ថែមជូននូវស្គ្រីនកាពារបែក និងស្រោមទូរស័ព្ទ 007 original មួយទៀតផង ។ លោកអ្នកអាចជ្រើសពណ៌តាមចំណូលចិត្ត មានពណ៌ប្រផេះ និងផ្ទៃមេឃ ហើយមានធានាជាផ្លូវការរយៈពេល ១ឆ្នាំ ពីក្រុមហ៊ុន KTH ៕