(កំពង់ឆ្នាំង)៖ កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ កសាងណុំរឿងជនស្ស័យប្រុសស្រី៥នាក់ ពាក់ព័ន្ធគ្រឿងញៀន បញ្ជូនទៅតុលាការ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំង សហការជាមួយ សមត្ថកិច្ចនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត ធ្វើការចាប់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់នៅម៉ោង៦៖៣០នាទី យប់ថ្ងៃទី២១ និងព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅចណុចភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ ម៉ុក ថា ហៅម៉ុក ចន្ថា ភេទប្រុស អាយុ ៣៣ឆ្នាំ មាន ទីលំនៅភូមិផ្សារលើ ជាមុខសញ្ញាចាស់ចែកចាយថ្នាំញៀន និងធ្លាប់ជាប់ពន្ឋនាគារ ក្នុងការចែក ចាយថ្នាំញៀននេះដែរ ។ ចំណែកស្ត្រី៤នាក់ទៀត ដែលជាអ្នកប្រើប្រាស់ និងចែកចាយបន្តពីឈ្មោះម៉ុក ចន្ថា ដោយទី១. ឈ្មោះ ម៉ុក សុខវី អាយុ៣០ឆ្នាំ មានទីលំនៅមិនប្រាកដ, ២.ឈ្មោះ ឯម ស្រីស អាយុ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងបី, ៣.ឈ្មោះ ឯម ស្រីពៅ អាយុអាយុ២៣ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង និង៤.ឈ្មោះ ទាវ សៅនី អាយុ២២ឆ្នាំ ហៅដា មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង។

ក្រោយពេលចាប់ខ្លួនជនសង្ស័យទាំង៥នាក់ សមត្ថកិច្ចដកហូតបានវត្ថុតាងមាន ថ្នាំញៀនម៉ាទឹកកក៥កញ្ជប់ (២កញ្ជប់ធំ) មានទម្ងន់សរុប៣,៨០ក្រាម ម៉ូតូ១គ្រឿង ឧបករណ៍វេចខ្ចប់ និងឧបករណ៏ជក់មួយចំនួនទៀត។ ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕