(កំពត)៖ ទំនាស់រ៉ាំរ៉ៃរឿងទុកផ្លូវសាធារណៈ១ម៉ែត្រ ដែលអូសបន្លាយជាង៤ឆ្នាំ នៅក្រុងកំពត ខេត្តកំពត ត្រូវបានអាជ្ញាធរដោះស្រាយបញ្ហាជាស្ថាពរ ដោយរដ្ឋបាលក្រុងកំពត និងមន្ទីររៀបចំដី នគរូបនីយកម្ម និងសំណងខេត្ត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

ទំនាស់ដ៏រ៉ាំរ៉ៃមួយនេះ គឺផ្ដើមចេញអំពីបញ្ហាសំណង់ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានកម្មសិទ្ធិស្របច្បាប់ ប៉ុន្តែប្រជាពលរដ្ឋបានស្នើសុំឲ្យម្ចាស់សំណង់ ដកថយចេញពីកម្មសិទ្ធិរបស់ខ្លួន ដោយរក្សាទុកផ្លូវសាធារណៈ១ម៉ែត្រ តែករណីនេះម្ចាស់កម្មសិទ្ធិពុំព្រមទទួលយក ហើយក៏មានបណ្តឹងតវ៉ាគ្រប់ច្រកល្ហក និងការដោះស្រាយដោយអាជ្ញាធរ ក្រុង ខេត្ត ជំនាញជាច្រើនលើកច្រើនសារប៉ុន្តែពុំទទួលបានជោគជ័យ និងស្រុះស្រួលគ្នាទេ។

ប៉ុន្ដែដោយប្រើយុទ្ធសាស្ដ្រឈ្នះឈ្នះ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ភាគីទាំងពីរបានព្រមព្រៀង និងស្រុះស្រួលគ្នាបញ្ចប់រឿងទំនាស់នេះ៕