(បន្ទាយមានជ័យ)៖ ការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយអាជាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាប ហាងលក់ម៉ូតូគេចពន្ធ២កន្លែងផ្សេងគ្នា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិប៉ាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីគយ បានបញ្ជាក់ថា ដោយមានការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ លោកបានដឹកនាំមន្រ្តីគយក្រសួងប្រចាំខេត្តបន្ទាយមានជ័យ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបអំពើគេចពន្ធ ហាងលក់ម៉ូតូគេចពន្ធ នៅក្រុងប៉ោយប៉ែត ដោយមានការសម្របសម្រួលដីការពីព្រះរាជាអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ។

ក្នុងការបង្ក្រាបនេះ រកឃើញមានករណីម៉ូតូ គ្មានពន្ធនាំចូល ពីប្រទេសជិតខាងមានម៉ាកថា (ឃ្លីក ម៉ាកសូមើរអេច ម៉ាកស្គូពី មានចំនួនសរុប១២គ្រឿង)។

ក្រោយពីការបង្ក្រាបរួច មន្រ្តីជំនាញរៀបចំ កសាងសំណុំរឿងបញ្ជូនវត្ថុតាង ទៅសាខាគយ និងរដ្ឋាករក្រសួងប្រចាំខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធីបន្ត ចំណែកម្ចាស់វិញ ធ្វើកិច្ចសន្និយ្យាបញ្ឍប់ ការដាក់លក់ម៉ូតូគេចពន្ធខុសច្បាប់ បន្តទៅទៀត៕