Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងពលតូច «ង៧០» ផ្តល់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ជូនសាលាស្រុកបារាយណ៍ សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យ

22-01-2016 19:35

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ខេត្តកំពង់ធំ និងក្រុមការងារនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានទទួលរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ចំណុះ៨០០០លីត្រ សម្រាប់ស្រុកបារាយណ៍ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្នុងការត្រៀមឆ្លើយតបទៅនឹងគ្រោះមហន្តរាយជាយថាហេតុនាពេលខាងមុខ។

ដោយឆ្លើយតបនឹងសំណើរ របស់ស្រុកបារាយណ៍កន្លងមក លោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច «ង៧០» បានចាត់ឲ្យលោកមេបញ្ជាការរងឧត្តមសេនីយ៍ សូយ ណារិទ្ធ បានផ្តល់រថយន្តពន្លត់អគ្គិភ័យ១គ្រឿងចំណុះ៨០០០លីត្រប្រើជាបណ្តោះអាសន្នសិន។

លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណយ៉ាងពន្លឹកចំពោះលោកឧត្តមមេបញ្ជាការកងពលតូច «ង៧០» ដែលបានជួយឧបត្ថម្ភទាំងរថយន្ត ទាំងប្រេងសម្រាប់បម្រើផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងរយះពេល៦ខែខាងមុខនេះ៕