(ព្រះសីហនុ)៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ ក្រោយប្រើប្រាស់អំពើហិង្សាលើស្ដ្រីជនជាតិចិនដូចគ្នា នៅភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះថា ជនសង្ស័យដែលកម្លាំងរបស់លោកចាប់ខ្លួន ឈ្មោះ ZHANG ZHONG HUA ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៉ីណូ ស្នាក់នៅភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ។

បើតាមលោកមេបញ្ជាការ ការឃាត់ខ្លួននេះ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ LIU XING YAN ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅ ភូមិ០៦ សង្កាត់០៤ ក្រុងព្រះសីហនុ ពាក់ពន្ធ័ករណី ហិង្សាដោយចេតនា ស្ថិតនៅភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ។ បច្ចុប្បន្នការិយាល័យបទល្មើសព្រហ្មទណ្ឌកំពុងសាកសួរ និងចាត់ការតាមនីតិវិធី៕