(ក្រចេះ)៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញមកបញ្ជាក់ព័ត៌មានតាមបណ្ដាញសង្គម Facebook ដែលប្រឌិតថា សកម្មជនព្រៃឡង់ម្នាក់ ត្រូវគេដេញបាញ់ នៅស្រុកសំបូរ ខេត្ដក្រចេះ ដោយជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិត។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអះអាងថា ការពិតជនរងគ្រោះឈ្មោះ សែន សុទ្ធា ជាសកម្មជនព្រៃឡង់ខេត្តស្ទឹងត្រែងនោះ នៅថ្ងៃកើតហេតុវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានស្រវឹងស្រាខ្លាំង ហើយជិះម៉ូតូដួលធ្លាក់ជង្ហុករងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពសំបូរ។

មូលហេតុដែលសមត្ថកិច្ចហ៊ានសន្និដ្ឋានបែបនេះ ដោយសារយោងតាមចម្លើយរបស់ឈ្មោះ ហេង ស្រស់ ដែលនៅមុនពេលកើតហេតុ បានផឹកស៉ី និងរួមដំណើរជាមួយគ្នា។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នាម៉ោង១១ថ្ងៃ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានទទួលព័ត៌មានថា មានគ្រោះថ្នាក់ចរាចរណ៍ ចំនួន១ករណី ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសម្បូរ ខេត្តក្រចេះ។

ភ្លាមៗនោះកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយទទួលបានព័ត៌មានជុំវិញរឿងហេតុដូចខាងក្រោម៖ នៅវេលាម៉ោង ២១និង៣០នាទីឈ្មោះ ម៉ាណ ថុល ភេទប្រុស នៅចំណុចកាំភ្លុក ភូមិអាដេន ឃុំកំពង់ចាម ស្រុកសម្បូរ ខេត្តក្រចេះ បានឃើញឈ្មោះ សែន សុទ្ធា និងឈ្មោះ ហេង ស្រស់ បានជិះម៉ូតូមកដល់ហើយទិញស្រាបៀរ ចំនួន០១កេស រួមគ្នាជាមួយឈ្មោះ ម៉ាណ ថុល ជាម្ចាស់ផ្ទះ និងអ្នកភូមិម្នាក់ទៀត រហូតដល់វេលាម៉ោង២២ ឈ្មោះ សែន សុទ្ធា និងឈ្មោះ ហេង ស្រស់ បានឈប់ផឹកហើយ ពីម្ខាងបំផ្ទះអញទៅ។

ឈ្មោះ សែន សុទ្ធា ជាអ្នកបើកបរម៉ូតូឌុបឈ្មោះ ហេង ស្រស់ ចេញពីផ្ទះឈ្មោះ ម៉ាណ ថុល រហតួដល់ចំណុចកាភ្លុក ភូមិអាជេន ឃុំកំពង់ចាម ស្រុកសម្បូរ ខេត្តក្រចេះ ស្រាប់តែម៉ូតូធ្លាក់ស្នាមភ្លោះដួល បណ្ដាលឱ្យឈ្មោះ សែន សុទ្ធា រងរបួសធ្ងន់។

ឈ្មោះ ហេង ស្រស់ បានឃើញមនុស្សម្នាក់មិនស្គាល់ឈ្មោះ ដើរចុះកង្កែប ហើយគាត់ក៏សុំឱ្យអ្នកឆ្លុះកង្កែបនោះ ជួយយកឈ្មោះ សែន សុទ្ធា ទៅផ្ទះឈ្មោះ ណាំ ណាក់ ដើម្បីឱ្យឈ្មោះ ណាំ ណាក់ ជួយ ទាក់ទងរកជួលរថយន្តដឹកជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំសម្បូរ។

ពេលដឹកជនរងគ្រោះ ទៅដល់មណ្ឌលសុខភាពឃុំសម្បូរ គ្រូពេទ្យបានពិនិត្យឃើញថា ជនរងគ្រោះជាឪស្លាប់ មុនពេលដល់មណ្ឌសុខភាពបាត់ទៅហើយ ហើយឈ្មោះ ហេង ស្រស់ បានទាក់ទងប្រាប់ក្រុមគ្រួសារសព និងជួលរថយន្តដឹកសាកសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះគ្រួសារសពស្ថិតភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ជាមួយគ្នានេះ ខាងក្រុមគ្រូពេទ្យជំនាញ ក៏បានបញ្ជាក់ផងដែរថា ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែន មិនមែនជាការស្លាប់ដោយសារត្រូវគេបាញ់នោះឡើយ។

ចំពោះករពើនេះ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកព័ត៌មានបន្ថែមទៀត៕