(ភ្នំពេញ)៖ នារីញៀនភ្នាល់ល្បែងម្នាក់ បានចាញ់ល្បែងអស់លុយពីខ្លួន រួចក៏ប្រើល្បិចបោកយកម៉ូតូសង្សា និងមិត្តភក្តិអស់៣គ្រឿង ព្រមទាំងIphone6 មួយគ្រឿងថែមទៀតយកទៅបាត់ ធ្វើឲ្យជនរងគ្រោះទាំងនោះ មកដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍​នគរបាលកាកាប​ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

នារីញៀនល្បែងមានឈ្មោះ សុខ មិនា អាយុ២៨ឆ្នាំ ស្នាក់ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានស្រុកកំណើតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពងស្ពឺ ។

ម៉ូតូដែលជនសង្ស័យបានយកទៅបាត់ទាំងនោះ រួមមាន ម៉ូតូទី១. ម៉ាកស្កុបពីពណ៌ស សេរី015មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CO-6887 ជាកម្មសិទ្ធិរបស់ឈ្មោះ ថារី អាយុ២២ឆ្នាំ ភេទស្រី ម៉ូតូទី២. ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-6887 ជាកម្មសិទ្ធិ​របស់​ឈ្មោះ ខាន់ សុផល អាយុ២៤ឆ្នាំ ភេទប្រុស និងម៉ូតូទី៣. ម៉ាកសង់ C125 សេរី2013 ពណ៌ខ្មៅ ជាកម្មសិទ្ធិរបស់ ឈ្មោះ រស្មី អាយុ២៥ឆ្នាំ ភេទប្រុស ព្រមទាំងបានយក Iphone6 មួយគ្រឿងទៅបាត់ទៀតផង ៕

នារីម្នាក់ញៀនល្បែងចាញ់អស់លុយ ប្រើល្បិចបោកយកម៉ូតូសង្សា និងមិត្តភក្តិ៣គ្រឿង គេចខ្លួនបាត់

Posted by Fresh News Photo on Thursday, January 21, 2016