(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៥ ក្នុងនោះក៏មានការ ត្រួតពិនិត្យរបាយការណ៍ អំពីជំរឿនជនបរទេស នៅកម្ពុជាផងដែរ។

បើតាមការបញ្ជាក់ពីមន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ពិធីនេះធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍កម្ពុជា រួមទាំងថ្នាក់ដឹកនាំ ពាក់ព័ន្ធជាច្រើនទៀត៕